បរទេស៖ មន្ទីរពេទ្យសៃហ្គន ស្ថិតនៅស្រុកប៊ីនតាន នៃទីក្រុងហូជីមិញ ប្រទេសវៀតណាម បានជូនដំណឹង​មកអាជ្ញាធរឲ្យដឹងថា ចាប់ពីថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២០នេះទៅ មន្ទីរនឹងឈប់ទទួលព្យាបាលអ្នកជំងឺហើយ ខណៈសណ្ឋាគារនៅក្បែរនោះក៏ប្រកាសបិទអាជីវកម្មទៀត ពីព្រោះតែមានករណី២ ត្រូវបានសង្ស័យថាជាមេរោគកូវីដ-១៩។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vnexpress

ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃនេះថា ដោយពួកយើងត្រូវរង់ចាំការបញ្ជាក់ថាមានករណីកូវីដ-១៩ ចំនួនពីរ ដែលជាប់ទាក់ទងនឹងមន្ទីរពេទ្យអន្តរជាតិស៊ីធី និងមន្ទីរពេទ្យជោរៃ។

អាជ្ញាធរក៏បានឲ្យដឹងទៀតថា សណ្ឋាគារមួយនៅទល់មុខមន្ទីរពេទ្យជោរៃ ស្ថិតនៅផ្លូវលេខ១១ របស់លោក ង្វៀន ជីថាញ់ ក៏ត្រូវបានប្រកាសបិទទ្វារផងដែរ។ ដោយគេបានសង្ស័យថា សណ្ឋាគារនេះកំពុងស្ថិតនៅក្នុងករណីកូវីដ-១៩ មួយក្នុងចំនោមករណីទាំង២ដែលគេកំពុងសង្ស័យ។

បច្ចុប្បន្ននេះមាននិយោជិក៥នាក់ និងភ្ញៀវ៤៨នាក់​ ក្នុងនោះបុគ្គលិក៤នាក់ បានទាក់ទងផ្ទាល់ជាមួយករណីសង្ស័យដែលជាភ្ញៀវមកពីដាណាង នៅភាគកណ្តាលប្រទេសវៀតណាម ដែលបច្ចុប្បន្នជាចំណុចក្តៅដ៏ធំបំផុតរបស់កូវីដ-១៩ ៕