បរទេស៖ ប៉ូលីសស្បែកសម្នាក់ បានដាល់មុខស្រ្ដីស្បែកខ្មៅម្នាក់ ពេញមួយទំហឹង នៅពេលដែលស្រ្ដីនោះបានស្រែកគំហកដាក់គាត់ នៅខាងក្នុងចំណតអាកាសយានដ្ឋានអន្តរជាតិ Miami។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០នេះ។

ឧប្បត្តិហេតុនេះបានកើតឡើងនៅល្ងាចថ្ងៃអង្គារ នៅក្នុងចំណតអាកាសយានដ្ឋានអន្តរជាតិ Miami។ ដែលវីដេអូឃ្លីបបានបង្ហាញនូវសកម្មភាពរបស់ប៉ូលីសវាយស្រ្ដីនោះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមធ្វីតធ័រ ដោយអ្នកផលិតខ្សែភាពយន្តដ៏ល្បីឈ្មោះ លោក Billy Corben នៅរដ្ឋផ្លរីដា ភាគខាងត្បូង​។

យោងតាមការពិនិត្យមើលទៅលើវីដេអូ បានឲ្យឃើញថា ស្ត្រីជនជាតិអាមេរិក ស្បែកខ្មៅ ដែលជាជនរងគ្រោះ គឺមិនបានពាក់ម៉ាស់នាងមានការខឹងសម្បារយ៉ាងខ្លាំងដោយនាងនិយាយដាក់ទៅប៉ូលីសថា“ អ្នកធ្វើដូចជាអ្នកជនជាតិស្បែកស ខណៈពេលដែលអ្នកពិតជាខ្មៅ … តើ​អ្នក​ចង់​ធ្វើអ្វី?” បន្ទាប់មកវីដេអូបង្ហាញថា នាងចូលទៅជិតមន្រ្តីហើយដាក់មុខនាងនៅជិតគាត់ បន្ទាប់មកមន្រ្តីរូបនោះដាល់នាងចំមុខតែម្ដងទៅ។

បើតាមប្រភពព័ត៌មានអ្នកទាំង២ មិនត្រូវបានគេបង្ហាញពីអត្តសញ្ញាណនោះទេ ក៏ប៉ុន្តែបច្ចុប្បន្ននេះមន្រ្ដីប៉ូលីសដែលបានប្រើប្រាស់អំពើហឹង្សាគឺត្រូវបានគេបញ្ឈប់ពីការងារហើយ ខណៈពេលដែលស្រ្ដីជាជនរងគ្រោះនៅតែស្រែកទាមទាររកយុត្តិធម៌ចំពោះរូបនាង ៕

សូមប្រិយមិត្តអញ្ជើញទស្សនាវីដេអូ ដូចខាងក្រោម៖