ភ្នំពេញ៖ កញ្ញា អឿន ណៃហ៊ាង វ័យ​២១​ឆ្នាំ បាន​គាស់​ឈ្នះទឹកប្រាក់​៥​លានរៀល​ពីភេសជ្ជៈប៉ូវកម្លាំងវើក WURKZ។ ទឹក​ប្រាក់នេះ​ប្រៀបបីដូច​ជា​កាដូធ្លាក់ពីលើមេឃ ដែល​ផ្តល់​ជាដើមទុនប្រកបរបរ​​​ដំបូង​ក្នុងឆាកជីវិត​របស់​កញ្ញា។

កញ្ញា ណៃហ៊ាង​ ចង់​បង្កើត​មុខ​របរ​មួយ​ក្រោយ​អស់​សង្ឃឹម​នឹង​រក​ការងារ​ធ្វើបាន​ ប៉ុន្តែកញ្ញា​នៅខ្វះ​ដើមទុនប្រហែល​​៥លានរៀល​ ដើម្បីបញ្ជារទិញសម្លៀកបំពាក់ពីភ្នំពេញ យក​មកលក់​បន្ត​តាមអនឡាញនៅផ្ទះឯស្រុកឈូក ខេត្តកំពត។ ការ​លក់​សម្លៀកបំពាក់នេះ​ជា​​មុខ​របរក្នុង​ក្តី​ស្រមៃ​របស់​កញ្ញា​​ជា​យូរមក​ហើយ​។

កញ្ញាបានឲ្យដឹងថា៖ «​នៅ​ថ្ងៃទី​២៦​ មិថុនា​នេះ ម៉ោងប្រហែល៨​ព្រឹក​ ខ្ញុំ​ទិញ​វើក WURKZ មួយកំប៉ុង​ក៏បានឈ្នះ១​កំប៉ុង រួច​ខ្ញុំ​ក៏យកទៅប្តូរ។ មួយ​​កំប៉ុង​ដែលប្តូរ​នេះ​ហើយ ​ជាកំប៉ុងផ្លាស់ប្តូរជីវិត​ដែលកំពុង​អស់សង្ឃឹមរបស់ខ្ញុំឲ្យមានពន្លឺ​ឡើងវិញ»។

គួរ​បញ្ជាក់ថា ត្រឹម១សប្តាហ៍ ពី​ថ្ងៃ​ទី​២២ ដល់​២៩​ មិថុនានេះ អតិថិជនដែលបាន​គាស់ឈ្នះ​ទឹកប្រាក់​៥​លាន​រៀល​ពីវើក WURKZ មាន​ចំនួ​ន​រហូត​ដល់​ទៅ​២២​នាក់ ដោយ​ក្នុង​នោះ​ ក្រុង​ភ្នំពេញចំនួន​៥​នាក់, កំពង់ឆ្នាំ៣នាក់, សៀមរាប២នាក់, ព្រះវិហារ១នាក់, ពោធ៍សាត់២ នាក់, កំពត៣នាក់, ប៉ៃលិន១នាក់, កំពង់ស្ពឺ១នាក់, ត្បូងឃ្មុំ១នាក់, ឧត្តរមានជ័យ១នាក់, តាកែវ១នាក់, និង បន្ទាយមានជ័យ១នាក់ផងដែរ។

គាស់ភេសជ្ជៈប៉ូវកម្លាំងវើក  WURKZ  កុំភ្លេចពិនិត្យមើលក្រវិលកំប៉ុងដើម្បីមាន​ឱកាសឈ្នះទឹកប្រាក់​៥០​លានរៀល ៥​លានរៀល​ និងរង្វាន់ច្រើនសន្ធឹកសន្ធាប់ទៀត៕