ថៃ៖ នារីវ័យ២៥ឆ្នាំសាច់សខ្ចីដូចបណ្តូលចេកម្នាក់ ត្រូវបុរសជើងល្អម្នាក់តាមញ៉ែបបួលទៅហូបបបរ រួចអូសក្រឡារហូតឈានដល់នាំនាងទៅផ្ទះសំណាក់ ដើម្បីឡើងឋានសួគ៌ ។ លុះប្រតិបត្តិការក្តៅសាច់ចប់រួចរាល់ ស្រាប់តែភាគីបុរសដេកសំដិលធ្វើហី មិនរវល់ជាមួយនាងបន្តិចសោះ ទើបធ្វើឲ្យភាគីនារីត្រូវបង្ខំចិត្តធ្វើរឿង១ ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍។

សមត្ថកិច្ចថៃ បានឲ្យដឹងថា នារីមានមុខមាត់ស្អាតសាច់សខ្ចីម្នាក់ ឈ្មោះ Xue zhi វ័យ២៥ឆ្នាំ ជនជាតិចិន បានធ្វើកាលួច យកលុយ៣៥០ដុល្លារ នឹងអាយហ្វូន6s មួយគ្រឿង ពីបុរសជនជាតិចិនហុងកុង ឈ្មោះ keung FukLeu វ័យ៤២ឆ្នាំ ។ បន្ទាប់មក នាង Xue zhi ត្រូវសមត្ថកិច្ច ធ្វើការឃាត់ខ្លួន នាំមកសាកសួរ។

នាងXue zhi បានរៀបរាប់ប្រាប់សមត្ថកិច្ចថា ដំបូងឡើយលោក Mr.keung FukLeu បានទៅញ៉ែនាងនឹងសុំស្រលាញ់នាង ហើយឆាតបបួលនាងទៅញាំអាហារ រួចអូសក្រឡាបបួលនាងឡើងផ្ទះសំណាក់ ដើម្បីអីៗគ្នា (រួមភេទ) ។ ក្រោយពីរួមរ័កមេត្រីជាមួយគ្នា បានសម្រេច២ដង ស្រាប់តែលោកkeung FukLeu ដេកធ្វើព្រងើយកន្តើយ មិនរវល់ជាមួយនាង សូម្បីតែលុយថ្លៃដែលនាងខំប្រឹងបម្រើរឿងលើគ្រែនោះ ក៏លោកkeung FukLeu មិនឲ្យនាងដែរ។

នាងXue zhi បន្តទៀតថា ពេលនោះ នាងខឹងលោក keung FukLeu ជាខ្លាំង និងរង់ចាំលោក keung FukLeu ដេកលក់ ក៏ឆ្លៀតឱកាសយកលុយ និងទូរស័ព្ទរត់គេចខ្លួន លុះដល់ស្អែកឡើង ស្រាប់តែមានកម្លាំងសមត្ថកិច្ច ទៅអញ្ជើញនាងដល់ផ្ទះ ឲ្យធ្វើដំណើរមកប៉ុស្តិ៍ តាមពាក្យបណ្តឹងរបស់លោក keung FukLeu ៕