ខេត្តសៀមរាប ៖ កម្លាំងសមត្ថកិច្ចចម្រុះ រួមមាន រាជអាជ្ញារងអមសាលាដំបូងខេត្ត , មន្ទីររ៉ែ និងថាមពលខេត្ត រដ្ឋបាលក្រុងសៀមរាប , ស្នងការដ្ឋាននគរបាលខេត្ត និង កងរាជអាវុធហត្ថខេត្ត បានចុះបិទ និងបញ្ឃប់សកម្មភាពស្ថានីយប្រេង និងឧស្ម័នឥន្ធនៈ ចំនួន១០ទីតាំង បន្ទាប់ពីម្ចាស់ស្ថានីយប្រេងទាំងនោះ អនុវត្តផ្ទុយពីសេចក្តីណែនាំអាជ្ញាធរមានសមត្ថកិច្ច។

ការបង្ក្រាបនេះធ្វើឡើងកាលពីចាប់ពីវេលាម៉ោង០៨ព្រឹក រហូតដល់ម៉ោង១៦រសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០។
មន្ត្រីនគរបាលខេត្ត បានឲ្យដឹងថា ទីតាំងស្ថានីយប្រេង និងឧស្ម័នឥន្ធនៈដែលកម្លាំងសមត្ថកិច្ចចម្រុះបានចុះបិទ និងបញ្ឃប់ការធ្វើអាជីវកម្មនោះ រួមមាន ៖
១.ស្ថានីយឧស្ម័នឥន្ធនៈ របស់លោក ឯល អ៊ីស្មាឯល មានទីតាំងស្ថិតនៅភូមិស្លក្រាម សង្កាត់ស្លក្រោម ក្រុងសៀមរាប ។

២.ស្ថានីយប្រេងឥន្ធនៈរបស់លោកស្រី ហេង ធាវី ( ស្លាកយីហោ ហេង ណារី) មានទីតាំងស្ថិតនៅភូមិស្លក្រោម សង្កាត់ស្លក្រាម ក្រុងសៀមរាប ។
៣.ស្ថានីយប្រេងឥន្ធនៈរបស់លោក គឹម គុណ មានទីតាំងស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ។

៤.ស្ថានីយប្រេងឥន្ធនៈរបស់លោក កៅ សំរស់ មានទីតាំងស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ។
៥.ស្ថានីយប្រេងឥន្ធនៈL. H. R របស់លោកស្រី ទី វណ្ឌធឿន មានទីតាំងស្ថិតនៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ។

៦.ស្ថានីយប្រេងឥន្ធនៈរបស់លោក បេង ចំរើន មានស្លាកយីហោ ដេប៉ូតេលា សុខ ចំរើន មានទីតាំងស្ថិតនៅភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ។
៧.ស្ថានីយប្រេងឥន្ធនៈរបស់លោក ឈាន រ៉ាវុធ (ដេប៉ូតេលា ចន្ទ័ ធាន) មានទីតាំងស្ថិតនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ។

ជាមួយគ្នានោះ ម្ចាស់ទីតាំងស្ថានីយប្រេង និងឧស្ម័នឥន្ធនៈខាងលើ ក៍បានយល់ព្រមរុះរើ ផ្ទាំងប៉ាណូផ្សេងៗចេញពីទីតាំងស្ថានីយប្រេង និងឧស្ម័នឥន្ឋន: របស់ខ្លួនចេញគិតចាប់ពីថ្ងៃនេះតទៅ ៕