ឥណ្ឌា ៖ រដ្ឋាភិបាលឥណ្ឌា បានផ្តល់ជំនួយដល់ប្រជាជនចំនួន៨០០លាននាក់ ដោយការចែករបបអាហារ ឥតគិតថ្លៃក្នុងរយៈពេល៣ខែ ខណៈដែលប្រជាជនរបស់ប្រទេសនេះ ជួបបញ្ហាសេដ្ឋកិច្ច ដោយសារជំងឺកូវីដ១៩។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។

នាយករដ្ឋមន្រ្តីឥណ្ឌា លោកណារិនដ្រា ម៉ូឌី បានប្រកាសថា រដ្ឋាភិបាលរបស់លោក នឹងរៀបចំរបបអាហារចែកដោយឥតគិតថ្លៃដល់ប្រជាជនចំនួន៨០០លាននាក់ក្នុងរយៈពេល៥ខែខាងមុខនេះ ដោយគ្រោងនឹងចំណាយប្រាក់ចំនួន១២ពាន់លានដុល្លារ។ ប្រជាជននឹងទទួលបានអង្ករ៥គីឡូក្រាម និងសណ្តែក១គីឡូក្រាមរ សម្រាប់រយៈពេល៣ខែ។

លោកនាយករដ្ឋមន្រ្តីឥណ្ឌា បញ្ជាក់ថា ថវិកាជាង១២ពាន់លានដុល្លារនេះ ត្រូវចំណាយក្នុងការពង្រីកគម្រោងសុខុមាលភាពប្រជាជន ដែលមានឈ្មោះស្គាល់ថា «Pradhan Mantri Garib Kalyan Anna Yojana » ៕

ដោយ៖ សិន សុភាព