ថ្មី​ៗ​នេះ​ប្រទេស​ប៉ា​គី​ស្ថាន​បាន​ទទួល​ថវិកា​ចំនួន​១​ពាន់​លាន​ដុល្លារ​ពី​ធនាគារពិភពលោក និង​៥០០​លាន​ដុល្លារ​ទៀត​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី​ដើម្បី​ជួយ​ប្រទេស​នេះ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាតត្បាត​វីរុស Covid-9 ។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Sputnik ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២០ កន្លង​ទៅ​ថ្មី​ៗ​នេះ ។

ធនាគារ​រដ្ឋ​នៃ​ប្រទេស​ប៉ា​គី​ស្ថាន​បាន​ទទួល​ប្រាក់​ចំនួន​១,៣​ពាន់​លាន​ដុល្លារ​ដែល​ជា​ការ​ផ្តល់​ប្រាក់​កម្ចី​ពី​ធនាគារ​ចិន​ដែល​ជា​មូលនិធិ​ធំ​ទី​បី​របស់​ខ្លួន​ពី​ប្រទេស​ចិន​ក្នុង​រយៈពេល​តែ​មួ​យស​ប្តា​ហ៍​ប៉ុណ្ណោះ ។ កាលពី​ដើមខែ​នេះ​ធនាគារអភិវឌ្ឍន៍អាស៊ី​បាន​អនុម័ត​ប្រាក់​កម្ចី​ចំនួន​២ ដែល​មាន​ទំហំ​ទឹកប្រាក់ ៥០០ លាន​ដុល្លារ​ដើម្បី​គាំទ្រ​ដល់​តម្រូវការ​បន្ទាន់​របស់​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន​ដើម្បី​ការពារ​កិត្តិយស​សង្គម​ពី​ការ​ដោះបំណុល​ដែល​ជំពាក់​គេ និង​សេដ្ឋកិច្ច​ដែល​កំពុង​ធ្លាក់​ចុះ ។

បំណុល​ខាងក្រៅ​របស់​ប៉ា​គី​ស្ថាន​បាន​កើនឡើង​ដល់ ១០៩,៩ ពាន់​លាន​ដុល្លារ​ក្នុង​ខែមីនា ឆ្នាំ​២០២០ នេះ ។ ធនាគារពិភពលោក​ប៉ាន់​ប្រមាណ​ថា ការ​នាំ​ចូល និង​ការ​នាំ​ចេញ​របស់​ប្រទេស​ប៉ា​គី​ស្ថាន​នឹង​ថយ​ចុះ​ដល់ ១,៩ ភាគរយ នៅ​ឆ្នាំ​២០២០ ដោយសារ​តែ​វិបត្តិ Covid-19 ធ្វើ​ឲ្យ​ការ​នាំ​ចូល​ធ្លាក់​ចុះ ។

ខណៈ​ដែល​ជំងឺ​រាតត្បាត Covid-19 បាន​ប៉ះពាល់​ដល់​កំណើន​របស់​ប៉ា​គី​ស្ថាន​នៅ​ដំណាក់កាល​ដ៏​សំខាន់​ក្នុង​ការ​ស្តារ​ម៉ាក្រូសេដ្ឋកិច្ច​របស់​ខ្លួន គណនី​បច្ចុប្បន្ន​របស់​ប្រទេស​នេះ​មាន​អតិរេក (​ច្រើន​លើស​) ១៣​លាន​ដុល្លារ​ក្នុង​ខែឧសភា ធៀប​នឹង​ខែមេសា មាន​៥៣០​លាន​ដុល្លារ និង ១,០០៤ លាន​ដុល្លារ​កាលពី​ខែឧសភា ឆ្នាំ​ក្នុង​ឆ្នាំ​២០១៩ ។

កាលពី​ស​ប្តា​ហ៍​មុន​ប្រទេស​ប៉ា​គី​ស្ថាន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​វិនិយោគ​ចំនួន ២,៤ ពាន់​លាន​ដុល្លារ​ជាមួយ​ប្រទេស​ចិន​សម្រាប់​គម្រោង Kohala Hydel Power Project ដែល​ជា​គម្រោង​ទាក់ទង​ទៅ​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ប្រធានាធិបតី​ចិន​លោក ស៊ី ជី​ន​ពីង ដែល​ជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រ​វ៉ា​ត់ និង​ផ្លូវ​ពង្រីក​របស់​ទីក្រុង​ប៉េ​កាំ​ង ។ គម្រោង​នេះ​កំពុង​ត្រូវ​បាន​សាងសង់​នៅ​លើ​ដង​ទន្លេ​ជែ​ល​មឹ​ម នៅ​តំបន់​កា​ស្មៀ​រ នៃ​ប្រទេស​ប៉ា​គី​ស្ថាន ផង​ដែរ ៕