ភ្នំពេញ៖ រថយន្តស៊េរីទំនើបLexus570 មួយគ្រឿង កំពុងបើកបរលើទ្រូងផ្លូវសុខ២ស្រាប់តែមានរថយន្តម៉ាកតូយូតា មួយគ្រឿង ជ្រុលទៅទរគូថពីក្រោយ បណ្តាលឲ្យខូចខាតចំហៀងខាងឆ្វេងយ៉ាងដំណំ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីរសៀល ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅស្តុបផ្លូវហាណូយ កែងផ្លូវឧកញ៉ា ម៉ុង រិទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

មុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើបLexus570 មួយគ្រឿង ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BB-3699 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចពាក់កណ្តាលស្តុបស្តុបផ្លូវហាណូយ កែងផ្លូវឧកញ៉ា ម៉ុង រិទ្ធី ស្រាប់តែមានរថយន្តម៉ាកតូយូតា ពាក់ផ្លាកលេខ ភ្នំពេញ 2A-2203 ជារថយន្តរបស់ក្រុមហ៊ុនម៉េង លាង ផ្គត់ផ្គង់សំភារះសំណង់ បើកបរទិសដៅពីជើងទៅត្បូង បានជ្រុលចង្កូតទៅបុករថយន្ត lexus570នោះបណ្តាលឲ្យខូចខាតចំហៀងខាងឆ្វេងយ៉ាងដំណំ។ ឯរថយន្តម៉ាកតូយូតា ក៍ក្រពិតកាប៊ីនមុខដែរ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកធ្វើការវាស់វែង ហើយឱ្យរថយន្តទាំង២គ្រឿងអែបមកខាង ដើម្បីឲ្យភាគីទាំងសងធ្វើការសម្របសម្រួលគ្នាមួយជំហានសិន៕