រាជធានីភ្នំពេញ៖ យោងតាមផេក Pheng Vannak News ដែលបង្ហោះកាលពី២ម៉ោងមុន មានខ្លឹមសារថា « ៣ឆ្នាំមុន លោកជំទាវសមាជិកព្រឹទ្ធសភាប្ដឹង បន្ទាប់មក លោកជំទាវសមាជិកព្រឹទ្ធសភានោះ ក៏អស់តំណែងលែងជាសមាជិកព្រឹទ្ធសភាទៀតហើយ ។ ឥឡូវ ៣ឆ្នាំក្រោយ លោកជំទាវសមាជិករដ្ឋសភាប្ដឹងម្ដង ។ ហេ ហេ គិតសព្វៗទៅការងារខ្ញុំអត់មានរាស្ត្រណាប្ដឹងសោះ មានតែលោកជំទាវៗប្ដឹងរហូតហ្មង »។

សូមបញ្ជាក់ថា លោកផែង វណ្ណៈ ត្រូវលោកជំទាវ ឡោក ខេង តំណាងរាស្ត្រមណ្ឌលភ្នំពេញ បានសម្រេចប្ដឹងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទញុះញង់អោយមានការរើសអើង បទបរិហារកេរ្តិ៍ជាសាធារណៈ និងបទជេរប្រមាថជាសាធារណៈ។ ការប្តឹងនេះ កើតឡើយក្រោយពេលលោកផែង វណ្ណៈ បានផ្សាយព័ត៌មាន អំពីក្រុមលួចលក់ដីប្រជាពលរដ្ឋទំហំជាង ២ហិកតា នៅភូមិសំរោងខាងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ។
ជុំវិញនឹងករណីនេះ « KBN» រង់ចាំការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ជានិច្ច៕