ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មហាជនដែលនិយមលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើននាក់បានផ្ទុះចំណាប់អារម្មណ៍ទៅលើសារមួយដែលបង្ហោះដោយគណនីហ្វេសប៊ុកឈ្មោះ Aok Bony ។ យោងតាមអត្ថន័យនៃសារដែលបានបង្ហោះកាលពីថ្ងៃទី២២ ខែមិថុនា ចេញពីគណនីហ្វេសប៊ុកមួយនេះ បានបង្ហាញថា អ្នក​នាង ឱក សុគន្ធកញ្ញា តារាចម្រៀងស្រីជួរមុខប្រចាំប្រទេសកម្ពុជា មិន​ទទួល​ស្គាល់​ឪពុក​បង្កើត​របស់​ខ្លួនឡើយ ។

គណនីហ្វេសប៊ុក Aok Bony ក៏បានភ្ជាប់មកនូវរូបថត ព្រមជាមួយសារផងដែរ ដែលមានខ្លឹមសារទាំងស្រុងថា «ទោះ​ជា​កូន​មិន​ស្គាល់ឪ ក៏​ឪ​នៅ​តែចាំ​ឈ្មោះ​កូន​ដែរ ព្រោះ​ឪ​អ្នក​ដាក់​ឲ្យ» ការ​បង្ហោះ​សារ​បាន​បញ្ជាក់​ពី​ការ​ត្អូញត្អែរ​ក្នុង​នាម​ជា​ឪពុក ទៅ​កាន់​កូន​ស្រី។

សូមបញ្ជាក់ថា ជុំវិញករណីនេះ ដូចជាពុំឃើញមានប្រត្តិកម្មណាមួយពីសំណាក់តារាចម្រៀង ឱក សុគន្ធកញ្ញា ឡើយ តែចំពោះមហាជនវិញ នៅតែមានចម្ងល់យ៉ាងខ្លាំង និងចង់ដឹងថា តើការរៀបរាប់របស់ម្ចាស់គណនីហ្វេសប៊ុក Aok Bony ជាការពិតឬអត់?
ប្រភព៖ FB/Aok Bony