ខេត្តសៀមរាប ៖ កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ កម្លាំងសមត្ថសកិច្ចចម្រុះបានចុះបង្ក្រាបបទល្មើសធនធានរ៉ែខុសច្បាប់ នៅការដ្ឋានជីកបកអាចម៍ដីចំនួន១កន្លែង គ្មានលិខិតអនុញ្ញាត ស្ថិតនៅភូមិសាស្ត្រ ភូមិវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន ។

ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចចម្រុះបានឲ្យម្ចាស់អាជីវកម្ម ធ្វើកិច្ចសន្យាផ្អាកសកម្មភាពអាជីវកម្មជីកយកអាចម៍ដីជាបណ្តោះអាសន្ន។ អប់រំណែនាំឲ្យម្ចាស់ការដ្ឋាន រង់ចាំបានលិខិតអនុញ្ញាតពីរដ្ឋបាលខេត្ត ឬក្រសួងរ៉ែ និងថាមពលជាមុនសិន ទើបឲ្យដំណើរការឡើងវិញ និងមិនបានធ្វើការផាកពិន័យអន្តរការណ៍ទេ ដោយសារការដ្ឋានខាងលើនេះ ទើបតែចាប់ផ្តើមធ្វើសកម្មភាព។ ពុំនោះទេ សមត្ថកិច្ចនឹងចាត់ការទៅតាមផ្លូវច្បាប់៕

ដោយ៖ សិន សុភាព