រាជធានីភ្នំពេញ៖ អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា(ស៊ីម៉ាក់) លោក ហេង រតនា តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០បានឲ្យដឹងថា ការស្វែងឃាតករលាក់មុខ(គ្រាប់មីន/សំណល់ជាតិផ្ទុះពីសង្គ្រាម) ដែលរង់ចាំតែសម្លាប់និងធ្វើឱ្យរងរបួសប្រជាជនខែ្មរ ជាពិសេសប្រជាពលរដ្ឋតាមជនបទជាភារកិច្ចលំបាកស្មុគស្មាញមួយ ដែលរាជរដ្ឋាភិបាលបាននិងកំពុងខិតខំសំរេចគោលដៅរបស់ខ្លួន ធ្វើយ៉ាងណាឱ្យព្រះរាជាណាចក្រអស់ការគំរាមកំហែងដោយសារគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមលើប្រជាជនទាំងមូល៕