ខេត្តបន្ទាយមានជ័យ៖ បុរសវ័យចំណាស់ម្នាក់ចូលទៅទាក់សត្វក្នុងព្រៃ ចៃដន្យដើរជាន់មីន បណ្ដាលឱ្យផ្ទុះដាច់ជើងស្តាំ។ករណីដើរជាន់មីននេះ បានកើតឡើងកាលពីនៅរសៀល ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ នៅចំនុចព្រំដែនក៥ ក្នុងភូមិសាស្ត្រភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។

ជនរងគ្រោះឈ្មោះ ញ៉ែម សឹម ភេទប្រុស អាយុ៦៤ឆ្នាំ រស់នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។
មុនពេលកើតហេតុ ជនរងគ្រោះបានចូលទៅដាក់អន្ទាក់សត្វក្នុងព្រៃ ចៃដន្យដើរជាន់មីន បណ្ដាលឱ្យផ្ទុះដាច់ជើងស្តាំ។ក្រោយពេលកើតហេតុ អាជ្ញាធរមូលដ្ឋានបានជួយសែងជនរងគ្រោះពីក្នុងព្រៃ បញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ៕