រាជធានីភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹង របស់គ្រឹះស្ថានអង្គរ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថាគ្រឹះស្ថានអង្គរ បានបង្ហាញតម្លៃលក់បណ្ណរយៈពេលវែងសម្រាប់ភ្ញៀវបរទេសដែលចូលទស្សនារមណីយដ្ឋានអង្គរចាប់ពី១០០ដុល្លារ រហូតដល់ ២០០ដុល្លារ ផងដែរ។

សេចក្ដីជូនដំណឹងបានឲ្យដឹងទៀតថា ដើម្បីសម្រួលដល់ជនបរទេសដែលស្នាក់នៅកម្ពុជា ក្នុងការទិញបណ្ណរយៈពេល វែងចូលទស្សនារមណីដ្ឋានអង្គរ ឲ្យមានភាពងាយស្រួល និងឆាប់រហ័ស គ្រឹះស្ថានបានធ្វើការ កែសម្រួលនីតិវីធីក្នុងការទិញបណ្ណរយៈពេលវែងដោយតម្រូវឲ្យមានតែលិខិតឆ្លងដែនភ្ជាប់ជាមួយទិដ្ឋាការយៈពេលវែង (ចាប់ពី៣ខែឡើងទៅ) និងរូបថត ៤X៦ ចំនួនមួយសន្លឹកថ្មី អាចមកទិញបណ្ណរយៈពេលវែងចូលទស្សនារមណីដ្ឋានអង្គរនៅបញ្ជរលក់បណ្ណដែលមាន៣ប្រភេទ ដូចខាងក្រោម ៖

ទី១-បណ្ណចូលទស្សនា រមណីដ្ឋានអង្គរ រយៈពេល១ខែមានតម្លៃ១០០ដុល្លារ។
ទី២-បណ្ណចូលទស្សនា រមណីដ្ឋានអង្គរ រយៈពេល៣ខែមានតម្លៃ១៥០ដុល្លារ។
និងទី៣-បណ្ណចូលទស្សនា រមណីដ្ឋានអង្គរ រយៈពេល៦ខែមានតម្លៃ២០០ដុល្លារ៕