អាមេរិក៖ ស្ត្រីបាតុករម្នាក់ដែលចូលរួមបាតុកម្ម ប្រឆាំងការរើសអើងជាតិសាសន៍ក្រោយការស្លាប់ជនជាតិស្បែកខ្មៅ George Floyd កំពុងប្រឈមបញ្ហាចំពោះមុខច្បាប់ក្នុងរដ្ឋPhiladelphia ក្រោយពីឃើញរូបភាពស្ត្រីរូបនេះបានដុតរថយន្តប៉ូលិស។

ស្ត្រីដែលដុតរថយន្តប៉ូលិសនោះ ឈ្មោះLore-Elisabeth Blumenthal អាយុ៣៣ឆ្នាំ ស្ថិតនៅក្នុងចំណោមបាតុករដៃដល់បំផ្លាញរថយន្តរបស់កម្លាំងប៉ូលិស។ រថយន្តប៉ូលិសពីរគ្រឿងប្រភេទ sedan និង SUV ចតនៅជិត City Hall ត្រូវបាតុករដុតបំផ្លាញ។

ការចាប់បានស្ត្រីរូបនេះ ដោយសារតែក្រុម FBI បានមើលឃើញរូបភាពដុតរថយន្តបង្ហោះលើបណ្តាញសង្គម Telegram ហើយប៉ូលិសក៏បានស្រាវជ្រាវរកឃើញ។
តាមច្បាប់នៅក្នុងរដ្ឋPhiladelphia ស្ត្រីដៃដល់ឈ្មោះLore-Elisabeth Blumenthal អាចប្រឈមនឹងការជាប់គុក ៨ឆ្នាំ និងផាកពិន័យជាប្រាក់រហូតដល់ទៅ ៥សែនដុល្លារ៕