បរទេស៖ ការប៉ះទង្គិចគ្នានៅតាមបណ្ដោយព្រំដែន Himalayas កាលពីថ្ងៃចន្ទ បានបណ្តាលឱ្យទាហានឥណ្ឌាយ៉ាងតិច២០នាក់បានស្លាប់។
សពទាហានឥណ្ឌា ដែលសម្លាប់នៅក្នុងការប៉ះទង្គិចគ្នានេះ ត្រូវបានប្រជាជនឥណ្ឌារាប់ពាន់អ្នកចូលរួមដង្ហែរនៅជុំវិញទីក្រុង ដើម្បីបញ្ជាក់ថា ទាហានពលីទាំងនោះ គឺជាវីរៈបុរសជាតិ ដែលប្រជាជនឥណ្ឌាចងចាំទុកជារៀងរហូត។ ចំណែក ទង់ជាតិប្រទេសចិន និងផ្ទាំងរូបភាពរបស់ប្រធានាធិបតីចិនលោកស៊ីជិនពីង ត្រូវបានប្រជាជនឥណ្ឌាដុតបំផ្លាញនៅក្នុងទីក្រុងចំនួន២។

សូមបញ្ជាក់ថា ការប៉ះទង្គិចគ្នា រវាងទាហានឥណ្ឌា និងចិន បានកើតឡើង នៅឯតំបន់ជ្រលងភ្នំហ្គាល់វ៉ាន (Galwan Valley) ក្នុងតំបន់ជម្លោះអាកសៃ ជីនឡាដាក (Aksai Chin-Ladakh) កាលពីយប់ថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនោះឡើយ។
ក្រោយមានជម្លោះជាមួយចិន នៅឯតំបន់ជ្រលងភ្នំហ្គាល់វ៉ាននោះ ភាគីឥណ្ឌា បានប្រកាសថា ទាហានរបស់ខ្លួន២០នាក់បានស្លាប់ និង១៨នាក់ទៀតរងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។ ចំណែកឯចិនវិញ ក៏បានទទួលស្គាល់ថា កងទ័ពរបស់ខ្លួនមានអ្នកស្លាប់ និងរបួសផងផងដែរ ប៉ុន្តែមិនបានបញ្ចេញតួលេខលម្អិតឡើយ៕