បរទេស៖ ក្រោយពីមានការប៉ះទង្គិចគ្នាជាមួយមហាអំណាចចិននៅព្រំដែន នៅជ្រលងភ្នំ Galwan នៅភាគខាងកើតតំបន់ Ladakh កាលពីយប់ថ្ងៃច័ន្ទ បណ្តាលឲ្យទាហានទាំងសងខាង ស្លាប់ និងរបួស។ នាយករដ្ឋមន្រ្តី លោក ណារិនត្រា ម៉ូឌី បានប្រកាសឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាម។

ភ្លាមៗនោះដែរ លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានធម្មតាមួយកាលពីថ្ងៃអង្គារថា វាគឺជាការវាយប្រហារបង្កហេតុប្រឆាំង នឹងបុគ្គលិកចិនដែលនាំឱ្យមានជម្លោះរាងកាយធ្ងន់ធ្ងររវាងកងទ័ពមកពីភាគីទាំងពីរ។

លោកបានសង្កត់ធ្ងន់ថា៖ ឥណ្ឌា គួរតែទប់ចិត្តដកពាក្យប្រកាសឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមវិញទៅ ហើយងាកទៅដាក់កម្រិតលើកងទ័ពជួរមុខរបស់ខ្លួនឲ្យបានតឹងរឹងបំផុត ដើម្បីបញ្ឈប់រាល់សកម្មភាពបង្កហេតុនានាជាមួយភាគីចិនហើយវិលត្រឡប់ទៅរកមាគ៌ាត្រឹមត្រូវនៃជម្លោះតាមរយៈការសន្ទនា។

ភាគីចិន បានធ្វើការតវ៉ាយ៉ាងខ្លាំង និងការតំណាងដ៏ឧឡារិកដល់ភាគីឥណ្ឌា ដោយជំរុញឱ្យខ្លួនរឹតបន្តឹងកងទ័ពជួរមុខរបស់ខ្លួនយ៉ាងតឹងរ៉ឹង យោងតាមការឯកភាពគ្នាហើយមិនឱ្យឆ្លងកាត់ព្រំដែន និងធ្វើចលនាឯកតោភាគីណាមួយដែលអាចបង្កភាពស្មុគស្មាញដល់ស្ថានភាពព្រំដែនបន្ថែមទៀត។

ដោយឡែកវរសេនីយ៍ឯក​ Zhang Shuili​ អ្នកនាំពាក្យកងទ័ពរំដោះប្រជាជនចិនបាននិយាយថា ដោយសារការរំលោភនូវកិច្ចសន្យារបស់ពួកគេកងទ័ពឥណ្ឌា បានឆ្លងកាត់បន្ទាត់នៃការត្រួតពិនិត្យជាក់ស្តែងនៅក្នុងតំបន់ហ្គាវ៉ាន់វ៉ាល កាលពីល្ងាចថ្ងៃច័ន្ទទើបធ្វើឲ្យភាគីទាំងពីរ បើកឆាកធ្វើការវាយប្រហារបង្កហេតុ ដោយទាំងសងខាងគ្មានគោលបំណងនាំឱ្យមានការប៉ះទង្គិចរាងកាយធ្ងន់ធ្ងរបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសទេ។

ប្រទេសចិន តែងតែរក្សាអធិបតេយ្យភាពលើតំបន់ហ្គាឡាវ៉ាន ហើយពាក្យរបស់កងទ័ពការពារព្រំដែនឥណ្ឌា មិនស៊ីចង្វាក់គ្នា និងរំលោភយ៉ាងធ្ងន់ធ្ងរលើកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរ បានឈានដល់ការរំលោភលើការព្រមព្រៀងដែលបានធ្វើឡើងនៅក្នុងកិច្ចពិភាក្សាកម្រិតមេបញ្ជាការកងទ័ព និងធ្វើឱ្យអន្តរាយដល់ទំនាក់ទំនងយ៉ាងធ្ងន់ធ្ងរ។

យ៉ាងណាមិញយោងតាមប្រភពព័ត៌មានពីកងទ័ពឥណ្ឌាបានឱ្យដឹងថា ទាហានឥណ្ឌា ៣៤នាក់ទៀត កំពុងបាត់ខ្លួនដែលត្រូវបានគេជឿថាបានស្លាប់ ឬត្រូវបានចាប់ខ្លួន។ជាមួយគ្នានេះដែរ ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបាននិយាយថា នេះជាលើកដំបូងហើយដែលយោធាបានស្លាប់នៅក្នុងការប៉ះទង្គិចគ្នានៅតាមព្រំដែនរវាងចិននិងឥណ្ឌា ចាប់តាំងពីឆ្នាំ ១៩៧៥ ៕
ប្រភព៖ Globaltimes