ក្លិប​យក្ស​អ៊ី​តា​លី Juventus មួយ​នេះ​មាន​កីឡាករ​មួយ​ចំនួន​ត្រូវ​បាន​រក​ឃើញ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ក្នុង​នោះ​មាន​ដូច​ជា ខ្សែការពារ Daniele Rugani គឺជា​កីឡាករ​ដំបូង​គេ​របស់​ក្លិប​នេះ​ដែល​ត្រូវ​បាន​បញ្ជាក់​ថា បាន​ឆ្លង​វីរុស​កូ​វី​ដ​១៩​កាលពី​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២០ កន្លង​មកនេះ ។

កីឡាករ​អ៊ី​តា​លី វ័យ​២៥​ឆ្នាំ រូប​នេះ​ត្រូវ​បាន​ក្លិប​បញ្ជាក់​ថា គ្មាន​ចេញ​អាកា​រៈណា​មួយ​បញ្ជាក់​នោះ​ឡើយ ប៉ុន្តែ​ត្រូវ​បាន​រក​ឃើញ​ឆ្លង​វីរុស​កូ​វី​ដ​១៩​ក្រោយ​ធ្វើតេស្ត ។ ៤​ថ្ងៃ​ក្រោយមក​ក្លិប​សេះបង្កង់​ប្រកាស​ថា ខ្សែបម្រើ​សញ្ជាតិ​បារាំង​របស់​ក្លិប​នេះ​កីឡាករ Blaise Matuidi ក្លាយជា​កីឡាករ​ទី​ពីរ​របស់​ក្លិប​ដែល​បាន​ឆ្លង​វីរុស​កូ​វី​ដ​១៩ ។

ក្រៅពី​កីឡាករ​ពីរ​រូប​នេះ កីឡាករ​ក្លិប​សេះបង្កង់​ដទៃ​ទៀត ក៏​ត្រូវ​បាន​ធ្វើតេស្ត​រក​ឃើញ​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ដែរ​មាន​ដូច​ជា ខ្សែប្រយុទ្ធ​សញ្ជាតិ​អា​ហ្ស​ង់​ទី​ន Paulo Dybala (​និង​មិត្ត​ស្រី​របស់​គេ​) ។ ការ​រក​ឃើញ​កីឡាករ​មួយ​ចំនួន​ឆ្លង​វីរុស​ដ៏​រាតត្បាត​បែប​នេះ វា​ជា​ដំណឹង​ដ៏​តក់ស្លុត​មួយ​វាយប្រហារ​សមាជិក​ក្រុម Juventus ដទៃ​ទៀត ដូច​ជា ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រ​ទុ​យ​កាល់ Cristiano Ronaldo ជាដើម ៕