ភ្នំពេញ៖ មុននេះបន្តិចគណនីហ្វេសប៊ុកលោក ងួន ចាន់ដាវីត (Ngoun Chan Davith) បានបង្ហោះសាររៀបរាប់ឲ្យដឹងថា៖«កាលពីថ្ងៃទី០១ ខែមិថុនា មានជនមិនស្គាល់មុខ ជិះម៉ូតូ អាគុប មកដល់ហាងរបស់ខ្ញុំ ( DIT-WAY ) បានចូលមកក្នុងហើយសួររកខ្ញុំដោយក្នុងដៃ ប្រដាប់ដោយដុំថ្ម និង ពោលពាក្យគំរាមកំហែងចង់សម្លាប់ ។ ហើយនៅថ្ងៃទី៥ ខែមិថុនា ជនដដែលនោះក៏មកម្តងទៀតដើម្បីចាក់សាំងដុតហាងរបស់ខ្ញុំតែម្តងដូចក្នុងវីដេអូ ខាងក្រោមជាការបញ្ជាក់ ។

https://1.bp.blogspot.com/-RjaBmND5Dzk/XunWKIVhp9I/AAAAAAAAUDM/yVh4KfNgRgQeVzcxEQM5DYSyp2PUx-YnACLcBGAsYHQ/s1600/Annotation%2B2020-06-17%2B153629.jpg ដោយមិនចង់មានភាពភ្ញាក់ផ្អើលក្នុង Facebook ក៏មិន live មិន post ដោយខ្ញុំបាទសម្រេចដាក់ពាក្យបណ្តឹងនៅថ្ងៃទី ៦ ខែមិថុនា ដោយការមកលើកដំបូងជន នោះរូបខ្ញុំផ្ទាល់គិតថាក្រែងជាការច្រឡំឬ មនុស្ស សតិមិនគ្រប់ តែបន្តរដល់ការដុតហាងទើបខ្ញុំសម្រេចចិត្តដាក់ពាក្យបណ្តឹងដោយគិតថាជនដៃដល់មិនមែនជាមនុស្សមិនគ្រប់ទឹកនោះទេ ( ដោយសំអាងថាជនដៃដល់នោះ បានប្រើឈ្មោះ អតីតអ្នករាំ របស់ខ្ញុំ ដោយមកលើទីមួយ ប្រាប់ថា ឈ្មោះ សី និង លើកទីពី ពេលមកដុតហាង ប្រាប់សន្តិសុខថាឈ្មោះ ដុន ) ដោយការដាក់ពាក្យបណ្តឹងរហូតមកដល់ថ្ងៃនេះមិនទាន់បានដំណឹង ទើបខ្ញុំសម្រេចចិត្ត បង្ហោះដើម្បីជ្រាបជាដំណឹងដល់បងប្អូន និង កិច្ចកាពារខ្លួនរបស់ខ្ញុំផ្ទាល់ផងដែរ ។

ដោយហេតុនេះខ្ញុំសង្ឃឹមថាជនដៃដល់នឹងរត់មិនរួចពីសំណាញ់ផ្លូវច្បាប់ សូមច្បាប់ជួយជាពិសេស បើសិនជាមានអ្នកនៅពីក្រោយខ្នងរឿងនេះមែន ខ្ញុំសង្ឃឹមថាជននោះមិនអាចដេក គងទាក់ខ្លាបើម៉ាសុីនត្រជាក់បានតទៅទៀតចុះ ។ សូមទទួលយកដោយក្តីគោរព និងក្តីរំពឹងពីខ្ញុំបាទ ងួន ចាន់ដាវីត» ៕
សូមប្រិយមិត្តអញ្ជើញទស្សនាវីដេអូ ដូចខាងក្រោម៖

https://www.facebook.com/ngounchandavith1994/videos/3909511959123726/

https://www.facebook.com/ngounchandavith1994/videos/3909512525790336/

https://www.facebook.com/ngounchandavith1994/videos/pcb.3909544669120455/3909512239123698/?type=3&theater