ភ្នំពេញ៖ ក្រុមហ៊ុន HYUNDAI​ បានប្រកាសកំពុងស្វែងរកចំការដែលមានផលដំណាំក្នុងចំការស្រាប់ ដែលផលិតផលនោះរួមមាន៖រំដេង ស្លឹកចេក គល់ស្លឹកគ្រៃ ត្រយ៉ូងចេក ‌ដើម្បីយកផលិតផលទាំងនោះនាំចេញទៅក្រៅប្រទេស។

ក្នុងចំនោមបន្លែទាំង៤មុខនោះ ក្រុមហ៊ុនបានដាក់លក្ខខន្ដិកៈដល់កសិករ ក៏ដូចជាម្ចាស់ចម្ការដែលមានបំណងលក់ទិន្នផលទៅឲ្យក្រុមហ៊ុនដើម្បីធ្វើការនាំចេញទៅប្រទេសកូរ៉េខាងត្បូង ដែលលក្ខខន្ដិកៈទាំងនោះរួមមាន៖គល់ស្លឹកគ្រៃ (ទំហំគល់ ២.២cm-២.៥cm) រំដេង (ពូជសាច់ស) ស្លឹកចេក (ស្លឹកចេកណាំវ៉ា) ត្រយ៉ូងចេក (ត្រយ៉ូងចេកណាំវ៉ា)។

ដោយជាហេតុដូច្នេះហើយប្រសិនបើបងប្អូនណាមានបំណង ក៏ដូចជាចំណាប់អារម្មណ៌ចង់ធ្វើការលក់ផលិតផលទៅឲ្យខាងក្រុមហ៊ុន HYUNDAI​ សូមទំនាក់ទំនងមកលេខទូរស័ព្ទ 016 888 646 / 087 888 591 ឬ អាចផ្ញើអាសយដ្ឋាន និងលេខទូរស័ព្ទមកកាន់ផេក Hyundai Agro (Cambodia) Co.,LTD ផ្ទាល់តែម្ដង ៕