ភ្នំពេញ៖ ក្រោយពីតារាម៉ូឌែល អែម គុណថង ដែលគេស្គាល់ថាជា Miss Earth Cambodia 2017 បានបញ្ចេញរូបថតស៊ិចស៊ី បង្អួតរូបរាងនៅតំបន់វាលស្រែមក មានទស្សនិកជនមួយចំនួនបានរិះគន់ថា ឯណាទៅតម្លៃជាស្រ្ដីខ្មែរ?។

ម្ចាស់ហេ្វសប៊ុក ឈ្មោះពែល សោភី បានបង្ហាញទស្សនៈរិះគន់របស់ខ្លួនថា៖ “ឯណាទៅតម្លៃជាស្រ្ដីខ្មែរ ខ្លួនជាកូនខ្មែរ ជាតិសាសន៍ខ្មែរ រស់នៅលើទឹកដីខ្មែរ តែកុំមើលមិនដឹងដូចស្អីទេ។ បើថាមិនបានជួយអ្វីដល់សង្គមទេ សូមត្រឹមតែជួយការពារតម្លៃជាតិសាសន៍ខ្លួនឯងទៅបានហើយ ។ តែនេះនាំគ្នាធ្វើតែរឿងឡប់ៗបំពុលតែសង្គម មួយថ្ងៃៗរឿងប្លែករហូតអស់ពីរឿងមួយចូលរឿងមួយ”។ អ្នករិះគន់រូបនេះបានចាត់ទុកថា “សុទ្ធសឹងតែរឿងឡប់សតិ”។

លោកថាជាតិសាសន៍គេធំឡើងមួយៗមានតែជួយចូលរួមកសាងជាតិគេអោយរីកចម្រើនឈានទៅរកភាពជោគជ័យ ។ តែខ្មែរវិញធំឡើងមិនទាន់ទេនាំគ្នាបំផ្លាញសង្គម ពូកែតែខាងនាំគ្នាធ្វើរឿងឈានទៅរកការបាត់បង់ អារឿងថោកមិចក៏ធ្វើបានដែលអោយតែបានលុយ មិនខ្វល់ថារឿងនោះធ្វើទៅសមឬអត់ទេហើយប៉ះពាល់អ្វីខ្លះក៏មិនខ្វល់ ដឹងត្រឹមថាអញបានលុយអញបានល្បីល្បាញ អញមានគេស្គាល់ច្រើន អញបានធ្វើជាតារា ស្អីក៏ធ្វើដែល ។ លោកក៏បានចាត់ទុកសកម្មភាពខាងលើថាជាដំណើរឈានទៅរកភាពរលាយរលត់… ។
ជុំវិញការរិះគន់នេះ គេមិនទាន់ឃើញតារាម៉ូឌែល កញ្ញា ឯម គុណថង មានប្រតិកម្មយ៉ាងណានៅឡើយទេ៕