កូរ៉េខាងត្បូង៖ កាលពីពេលថ្មីៗនេះ យោងតាមការចុះផ្សាយរបស់ Koreaboo បានឱ្យដឹងថា អ្នកគាំទ្រនៅក្នុងប្រទេសចិនបានកំពុងពិចារណាធ្វើពហិការមិនដាក់កម្មង់ទិញ 1st FULL ALBUM “Armageddon” ដែលជាអាល់ប៊ុមថ្មីរបស់ក្រុមចម្រៀងស្រី Aespa នៃផលិតកម្ម SM Entertainment ដោយសារមានហេតុផលសំខាន់ៗពីរ។
ប្រិយមិត្តដែលជាអ្នកគាំទ្រ K-pop ប្រាកដជាបានដឹងហើយថា ក្រុមចម្រៀងស្រី Aespa របស់ផលិតកម្ម SM គ្រោងនឹងប្រគុំតន្ត្រីនៅទីក្រុង Fukuoka Arena ប្រទេសជប៉ុននៅថ្ងៃទី៧ ខែកក្កដាខាងមុខនេះ ទោះជាយ៉ាងណាដោយសារកាលបរិច្ឆេទនេះចំថ្ងៃប្រវិត្តិសាស្រ្តដ៏ខ្មៅងងឹត “Black Day” សម្រាប់ជនជាតិចិន មានន័យថានៅថ្ងៃទី៧ ខែកក្កដានេះគឺជាថ្ងៃដែលចិនចាញ់សង្គ្រាមជាមួយជប៉ុន។ 
ដូច្នេះការប្រគុំតន្ត្រីរបស់តារាកូរ៉េនៅឯប្រទេសជប៉ុនចំថ្ងៃនេះ ត្រូវបានអ្នកគាំទ្រជនជាតិចិនមិនពេញចិត្តហាក់ដូចជាមិនគោរពចំពោះហ្វេនជនជាតិចិន ព្រោះកាលពីកន្លងទៅពួកគេបានទិញអាល់ប៊ុមរបស់ Aespa រាប់លានបន្ទះ ដោយពួកគេស្នើឱ្យផលិតកម្មផ្លាស់ប្តូរថ្ងៃជាបន្ទាន់។ លើសពីនេះអ្នកគាំទ្រចិនរាប់សែននាក់បានបញ្ចេញមតិព្រួយបារម្ភនៅក្នុងគណនី Weibo ថា Ningning ដែលជាសមាជិក Aespa គឺជាជនជាតិចិនប្រសិនបើនាងហ៊ានប្រគំតន្ត្រីនៅថ្ងៃទី៧ ខែកក្កដា ដែលជាថ្ងៃ “Black Day” របស់ចិននោះ Ningning នឹងប្រឈមការរិះគន់យ៉ាងធ្ងន់ធ្ងរពីអ្នកគាំទ្រចិន។
សម្រាប់ហេតុផលទីពីរវិញអ្នកគាំទ្រចិនក៏បានស្នើសុំឱ្យផលិកម្ម SM ផ្លាស់ប្ដូរសាលប្រគុំតន្រ្តី 
គួរបញ្ជាក់ដែរថា Aespa គឺជាក្រុមចម្រៀងស្រីកូរ៉េដ៏មានឥទ្ធិពលបំផុតនៅជំនាន់ទី៤ ដែលគ្រប់គ្រងដោយផលិតកម្ម SM Entertainment។ Aespa មានសមាជិក ៤ នាក់ដោយពីនាក់គឺជាជនជាតិកូរ៉េគឺ Karina និង Winter ខណៈ Giselle គឺជាជនជាតិជប៉ុន និង Ningning គឺជាជនជាតិចិន៕










