ភ្នំពេញ៖ ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ កាលពីថ្ងៃទី១ ដល់ថ្ងៃទី៨ ខែមិថុនា បានរកឃើញអ្នកឈ្នះទឹកប្រាក់៥លានរៀលពីក្រវិលកំប៉ុងរបស់ខ្លួនចំនួន១៥នាក់ មកពីខេត្តក្រុងចំនួន១០ ក្នុងប្រទេសកម្ពុជា។

ក្នុងចំណោមអ្នកឈ្នះរង្វាន់ទាំង១៥រូប វើក WURKZ រកឃើញអ្នកឈ្នះមកពីខេត្តរតនៈគិរីមួយរូបផងដែរ ដែលនេះសបញ្ជាក់ឲ្យឃើញថា រង្វាន់របស់ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ មាននៅគ្រប់ខេត្តក្រុងទាំងជិត ទាំងឆ្ងាយសម្រាប់អតិថិជន។

សម្រាប់ទីតាំងដែលមានអ្នកគាស់ឈ្នះច្រើនជាងគេ គឺនៅភ្នំពេញចំនួន៤នាក់, កណ្តាល៣ នាក់, កោះកុង១នាក់, ពោធិ៍សាត់១នាក់, កំពង់ស្ពឺ១នាក់, ព្រះវិហារ១នាក់, ស្វាយរៀង១នាក់, កំពង់ធំ១នាក់, និងខេត្តកំពត១នាក់ផងដែរ។

គាស់ឈ្នះ! គាស់ឈ្នះ ពីភេសជ្ជៈប៉ូវកម្លាំងវើក WURKZ។ នៅមានរង្វាន់ជាច្រើនទៀតសម្រាប់អតិថិជន រួមមានទឹកប្រាក់សុទ្ធ៥០លានរៀល ៥លានរៀល ១ម៉ឺនរៀល ៥ពាន់រៀល និង វើក WURKZ ជាច្រើនកំប៉ុងទៀត៕