បរទេស៖ ក្រសួងសុខាភិបាលប្រទេសជប៉ុនបានប្រកាសពីករណីឆ្លងវីរុសថ្មីចំនួន៧៥ករណី និងមានអ្នកស្លាប់ចំនួន១២ នាក់នៅថ្ងៃសុក្រ ដែលជាថ្ងៃទី៤ ជាប់ៗគ្នាដែលប្រទេសនេះមានការកើនឡើងនៃករណីវីរុសនេះចាប់តាំងពីការដកខ្លួនចេញនូវភាពអាសន្ន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN

នេះនាំឱ្យមានករណីឆ្លង Covid-19 សរុបនៅក្នុងប្រទេសជប៉ុនកើនឡើងដល់១៦ ៨០៤នាក់ ខណៈមានអ្នកស្លាប់បានឈានដល់ចំនួន៨៨៦នាក់ និងអ្នកជាសះស្បើយមានចំនួន១៤ ៤០៦នាក់

ភាគខាងត្បូងនៃទីក្រុង Kitakyushu បានរាយការណ៍ពីការឆ្លងថ្មីចំនួន២៦ នៅថ្ងៃសុក្ ដែលរជាកន្លែងក្រុមឆ្លងត្រូវបានតាមដាននៅផ្ទះ និងមន្ទីរពេទ្យ។ ទីក្រុងនេះបានរាយការណ៍ករណីថ្មីចំនួន៦៩ករណី ក្នុងសប្តាហ៍មុន។

នៅទីក្រុងតូក្យូការឆ្លងថ្មីចំនួន ២២ និងការស្លាប់ចំនួន៣នាក់ ​ត្រូវបានរាយការណ៍កាលពីថ្ងៃសុក្រ ដែលបង្ហាញពីនិន្នាការកើនឡើងនៃការឆ្លងជាបន្តបន្ទាប់។

នាយករដ្ឋមន្រ្តីស៊ីនហ្សូ​ អាបេ​ បានលើកឡើងពីស្ថានភាពអាសន្នសម្រាប់ប្រទេសជប៉ុនទាំងអស់កាលពីថ្ងៃច័ន្ទ ភាគច្រើននៃប្រទេសនេះបានបន្ធូរបន្ថយការរឹតបន្តឹងតែទីក្រុងតូក្យូ​ និងអាណាខេត្តចំនួន៤ផ្សេងទៀតតែប៉ុណ្ណោះ​ ៕