ខេត្តបន្ទាយមានជ័យ៖ លោកតាអាយុ៨៥ឆ្នាំ បើកម៉ូតូហុងដាឌ្រីមឌុបប្រពន្ធ បត់ឆ្វេងមិនប្រយ័ត្ន ត្រូវរថយន្ត១គ្រឿងបុក បណ្ដាលឲ្យរងរបួសធ្ងន់ទាំង២នាក់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៩និង៥០នាទីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ តាមដងផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៧២-៣៧៣ ស្ថិតនៅភូមិសូរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ ។

ជនរងគ្រោះអ្នកបើកបរម៉ូតូ ឈ្មោះស្មឿន ចម្រើន ភេទប្រុស អាយុ៨៥ឆ្នាំ និង អ្នករួមដំណើរជាប្រពន្ធឈ្មោះ ងុន សឿង អាយុ៦១ឆ្នាំ រស់នៅភូមិធ្មេញត្រី ឃុំសំរោង ស្រុកអូរជ្រៅ ។
ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរី២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1FK 8167 ។

នៅមុនពេលកើតហេតុ ជនរងគ្រោះ២នាក់ប្តីប្រពន្ធបានបើកម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរី២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1FK 8167 មកពីទិសខាងកើតទៅលិច ។ ពេលមកចំណុចកើតហេតុ បានបត់ឆ្វេង ស្របពេលនោះមានរថយន្ត១គ្រឿងម៉ាកស៊ីណា ពណ៌ទឹកមាស ពាក់ស្លាកលេខ បាត់ដំបង 2B 9679 បើកក្នុងល្បឿនលឿន ពីទិសខាងកើតទៅលិចស្របទិសគ្នា បានបុកពេញទំហិង បណ្តាលឲ្យយាយតា២នាក់ប្តីប្រពន្ធរងរបួសធ្ងន់ទាំង២នាក់ ត្រូវបានដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ។ ចំណែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ៕