ខេត្តព្រៃវែង ៖ បុរសវ័យចំណាស់ម្នាក់ ត្រូវប្រជាពលរដ្ឋប្រទះឃើញនៅចំណុច សង្កាត់កំពង់លាវ ក្រុងព្រៃវែង ដោយមិនដឹងជា មានកូនចៅនៅឯងណា បង្កការភ្ញាក់ផ្អើល កាលពីម្សិលមិញ ហើយពលរដ្ឋបានរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច ទាក់ទងរថយន្តសង្គ្រោះមកដឹកលោកតាកម្សត់រូបនេះ ទៅមន្ទីរពេទ្យ។

យោងតាមគណនីហ្វេសប៊ុកផេក Daily-18 ដែលបានបង្ហោះរូបភាពលោកតាម្នាក់ដែលដួលសន្លប់ កាលពី១៩ម៉ោងមុន ភ្ជាប់ជាមួយសំណេរថា « សង្វេគណាស់បងប្អូនអើយ កុំអូសរំលងអី ជួយស៊ែរផងទៅ មិនដឹងកូនចៅលោកតានៅឯណា ។ ថ្ងៃទី27 ខែ5 ឆ្នាំ2020 ប្រកាសស្វែងរកបងប្អូនលោកតាម្នាក់ ដែលបានដួលសន្លប់នៅក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ឥឡូវគាត់បានបញ្ជូនទៅមន្ទីរពេទ្យខេត្តព្រៃវែង ហើយ»៕