រាជធានីភ្នំពេញ ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានចុះបង្ក្រាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់ (ចាក់ភ្នាល់បញ្ជល់មាន់ និងអាប៉ោង) មួយកន្លែង ស្ថិតនៅត្រង់ចំណុចដីឡូតិ៍គ្មានលេខផ្លូវឌួងងៀប ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ កាលបីវេលាម៉ោង ១៣និង៣០នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ដោយឃាត់ខ្លួនជនសង្ស័យ២៧នាក់ ក្នុងនោះ ក៏មានអ្នកកាសែតជាង១០នាក់ផងដែរ។

សមត្ថកិច្ច បានឲ្យដឹងថា ទី១-ឈ្មោះ អ៊ិន សុភាព ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ មុខរបរអ្នកកាសែតសម្លេងមាស ។ ទី២-ឈ្មោះជូ ផ្កាយព្រឹក ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មុខរបរអ្នកកាសែតផ្សះផ្សារជាតិ ។ ទី៣-ឈ្មោះលី លីម ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ខណ្ឌឫស្សីកែវ មុខរបរអ្នកកាសែតរស្មីជាតិ ។ ទី៤-ឈ្មោះណែម ណេង ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិត្រពាំងថ្លឹង សង្កាត់ ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មុខរបរអ្នកកាសែតអភិវឌ្ឍន៍សង្គម ។ ទី៥-ឈ្មោះឈុយ សារ៉ាន់ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មុខរបរអ្នកកាសែតខ្មែរ ។ ទី៦-ឈ្មោះគួន ស៊ីណេន ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មុខរបរអ្នកកាសែតខ្មែរប្រជាប្រិយ ។

ទី៧-ឈ្មោះផាន់ ស្រី ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មុខរបរ SNT News ។ ទី៨-ឈ្មោះបឿ តឹក ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ មុខរបរអ្នកកាសែតឯករាជ្យ ។ ទី៩- ឈ្មោះផា រិន ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មុខរបរអ្នកកាសែត RSKY ។

ទី១០-ឈ្មោះផេង សុវណ្ណរស្មី ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ មុខរបរអ្នកកាសែត PCK News ។ ទី១១-ឈ្មោះអ៊ិន ណាវុធ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ មុខរបរអ្នកកាសែតសំឡេងមាស ។ ទី១២-ឈ្មោះសូ សែន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មុខរបរអ្នកកាសែតសេនាដៃប្រាំបី ។ ទី១៣-ឈ្មោះខៀវ ចាន់ថន ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ២៩០ ផ្លូវលំ ភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មុខរបរអ្នកកាសែតសេដ្ឋកិច្ចសង្គម ។

ទី១៤-ឈ្មោះម៉ៅ សុទ្ធី ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ មុខរបរជាងសំណង់ ។ ទី១៥-ឈ្មោះយ៉ុង សុភាព ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មុខរបរបើកបររថយន្ត។ ទី១៦-ឈ្មោះមុត ណាង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ មុខរបរកម្មកររោង ។ ទី១៧-ឈ្មោះទន់ ប៊ុនធឿន ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅការដ្ឋានសំណង់ ខណ្ឌទួលគោក មុខរបរកម្មករសំណង់ ។ ទី១៨-ឈ្មោះ អូន ប៊ុនហ៊ាង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិច្រឡក់ក្នុង ឃុំគរគី ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរកម្មករសំណង់ ។ ទី១៩-ឈ្មោះហ៊ន់ សុផល ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ មុខរបរលក់ផ្លែឈើ ។

ទី ២០- ឈ្មោះ លៀង ស៊ីដេត ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ២៨១ ផ្លូវលំ សង្កាត់ដង្កោ ខណ្ឌដង្កោ មុខរបររត់ម៉ូតូឌុប ។ ទី២១- ឈ្មោះស្រី រដ្ឋា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ៣៨ ផ្លូវបេតុង សង្កាត់ស្រះចក ខណ្ឌដូនពេញ មុខរបរនៅផ្ទះ ។ ទី២២-ឈ្មោះ ឆាន់ ខេមរដ្ឋ ភេទប្រុស អាយុ២៥ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិថ្មគោល សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មុខរបរ លក់ដូរ ។ ទី២៣- ឈ្មោះលឹម ប៊ុនលី ភេទប្រុស អាយុ៣៣ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មុខរបរកម្មកររោងចក្រ ។

ទី២៤- ឈ្មោះណៃ សុភាព ភេទប្រុស អាយុ៤០ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មុខរបររត់ម៉ូតូឌុប ។ ទី២៥- ឈ្មោះ ថុង សុខលីម ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ៤១៧ ផ្លូវលេខ១០៥ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន មុខរបររត់ម៉ូតូឌុប ។ ទី២៦-ឈ្មោះជួង ណាក់ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិឫស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ មុខរបរកម្មកររោងចក្រ និងទី ២៧- ឈ្មោះ ហង់ ផល្លា ភេទប្រុស អាយុ ៦៤ ឆ្នាំ។

ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ សង្កាត់កាកាប១ ខណ្ឌ ពោធិ៍សែនជ័យ មុខរបររត់ម៉ូតូឌុប ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូត មានបញ្ជល់ចំនួន០៥ក្បាល (ងាប់២ក្បាល) ,ជញ្ជីងសម្រាប់ថ្លឹងមាន់ចំនួន០១គ្រឿង,កម្រាលសម្រាប់លេងអាប៉ោងចំនួន០១ផ្ទាំង ,ចានសម្រាប់បាញ់មេអាប៉ោងចំនួន០១, កាធុនជ័រទ្រចានអាប៉ោងចំនួន០១,ស្កុតរុំជើងមាន់ចំនួន០៨ដុំ,កន្រ្តកដាក់មាន់ចំនួន០៥ ,ផ្តិលជ័រគ្របចានអាប៉ោងចំនួន០១ ,ក្តារជ័រសម្រាប់បង្អួតមាន់ចំនួន០១,ទ្រង់ដែកសម្រាប់ក្រុងមាន់ចំនួន០១,កៅអីជ័រមួយចំនួន,ប័ណ្ណសារព័ត៌មានចំនួន១៣សន្លឹក ,ទូរស័ព្ទដៃចាស់ចំនួន ២០គ្រឿង និង ម៉ូតូចំនួន០៣គ្រឿង៖ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1GI 3758, ម៉ាកហុងដាស្គូបពី ពណ៌ស ស៊េរី២០២០ ពាក់ស្លាកលេខ ភ្នំពេញ 1IF 5632 ,ម៉ាកហុងដាសេ១២៤ ពណ៍ខ្មៅ សេរី២០០៨ ពាក់ស្លាកលេខ កណ្តាល 1G 6828 ។

ជនសង្ស័យទាំង២៧នាក់ និងវត្ថុតាងត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕