ភ្នំពេញ៖ នាយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសរកឃើញករណីឆ្លងកូវីដ១៩ថ្មី ១ករណីទៀត​ ដែលបានកើតឡើងលើបុរសម្នាក់ អាយុ២៦ឆ្នាំ ដែលមានទីលំនៅ នៅឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត។ គឺជាអ្នកដំណើរដែលបានវិលត្រឡប់ពីប្រទេសហ្វីលីពីន មកកាន់ប្រទេសកម្ពុជាវិញ ដោយបន្តជើងហោះហើរពីសារធារណរដ្ឋកូរ៉េ កាលពីវេលាម៉ោង២២០០យប់ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជា អ្នកដំណើរដែលបានជិះយន្ដហោះជាមួយបុរសដែលផ្ទុកវីរុស COVID-19 ទាំង៦២នាក់ ត្រូវបានគេរៀបចំឲ្យស្នាក់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ នៅសណ្ឋាគារស្ថិតនៅរាជធានីភ្នំពេញ ដើម្បីរង់ចាំតាមដានស្ថានភាពសុខភាពបន្តទៀត ៕