រាជធានី​ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២០​នេះ មានភ្លៀង​ធ្លាក់​​មួយ​មេ ដែល​លាយឡំ​នឹង​ខ្យល់ បាន​បោកបក់​បាក់​ដើម​ក្ងោក​មួយ​ដើម​សង្កត់​លើ​រថយន្ត​១​គ្រឿង ដែល​កំពុង​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម ខាងលិច​ស្តុ​ប​វិទ្យាល័យ​សន្ធរ​ម៉ុ​ក ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។

ហេតុ​ការ​ណី​បាក់​រំលំ​ដើម​ក្ងោក​នេះ បណ្ដាល​ឲ្យ រថយន្ត​ខូចខាត​ផ្នែក​ខាងក្រោយ ប៉ុន្តែ​សំណាងល្អ មិន​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ ៕