ភ្នំពេញ៖ ស្រាបៀរ កម្ពុជា កាល​ពី​រាត្រីថ្ងៃទី​១៦ ឧសភានេះ បាន​ប្រគល់​​រង្វាន់​​ម៉ូតូ Zoomer X និង​ចិញ្ចៀន​ពេជ្រ​​​ដល់គូស្វាមីភរិយា​ចំនួន១០គូ ដែលអញ្ជើញមកជាតំណាងដល់​គូស្វាមីភរិយា​​១០០​គូផ្សេងទៀត ដែលបាន​​​ឈ្នះរង្វាន់​ពី​កញ្ចប់​​​​អាពាពិពាហ៍​ស្រាបៀរ​ កម្ពុជា​ រដូវកាល ២០១៩-២០២០។

លោក ផន រដ្ឋា និង ភរិយា លី ណារ៉ា ដែល​ជាគូមានសំណាងត្រូវរង្វាន់ម៉ូតូ Zoomer X បានបង្ហាញនូវ​ក្តីរីករាយយ៉ាងដូច្នេះថា៖ «ពួកខ្ញុំសឹងមិនចង់ជឿសោះថា អាចមានសំណាងបានទទួលរង្វាន់បែបនេះ។ កន្លង​មក​ធ្លាប់តែឃើញគូគេមុនៗគេមានសំណាង។ ម៉ូតូនេះពិតជាចំណងដៃដ៏ពិសេសសម្រាប់ជីវិតគ្រួសាររបស់ខ្ញុំមែន»។

គួរបញ្ជាក់ថា ការផ្តល់ជូនរង្វាន់នេះប្រព្រឹត្តទៅនៅក្នុងកម្មវិធីប្រគំតន្រ្តី Cambodia Brew The Beat ជូនដល់អ្នកឈ្នះដែលក្រុមហ៊ុនសម្រេចជ្រើសយកត្រឹម១០គូប៉ុណ្ណោះ ដើម្បីឡើងមកទទួល​រង្វាន់​ផ្ទាល់​ក្នុងគោលបំណងចៀសវាងការជួបជុំគ្នាច្រើន៕