បរទេស៖​ នាថ្ងៃទី១៦​ ខែឧសភា ឆ្នាំ២០២០ ក្រសួងសុខាភិបាលវៀតណាម បានប្រកាសរកឃើញអ្នកឆ្លងវីរុស COVID-19 ជនជាតិវៀតណាម៤នាក់ ដែលត្រឡប់មកពីបរទេស ជាហេតុធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេសបានកើនឡើងដល់៣១៨ករណី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vnexpress

យោងតាមប្រភពព័ត៌មានដដែលបានបញ្ជាក់ឲ្យដឹងថា មានបុរសអាយុ៣៩ឆ្នាំម្នាក់ នៃស្រុកតាន់ចូ ក្នុងខេត្តតានិញ នៅព្រំដែនកម្ពុជា បានធ្វើដំណើរតាមរថយន្តក្រុងពីស្រុកកំណើតមកខេត្តសៀមរាបកាលពីថ្ងៃទី១០ ខែមករា បន្ទាប់មកគាត់បានវិលត្រឡប់ទៅប្រទេសវៀតណាម ដោយខុសច្បាប់តាមរយៈផ្លូវលំមួយនៅថ្ងៃទី២ ខែឧសភា។

បន្ទាប់មកគាត់ បានជិះម៉ូតូឌុប ដែលដឹកដោយជនជាតិខ្មែរទៅផ្ទះមី ងរបស់គាត់នៅស្រុកតាន់ជូ។ តាមការស្នើសុំរបស់មីងគាត់ បានមកដល់ប៉ុស្តិ៍ប៉ូលិសក្បែរនោះដើម្បីរាយការណ៍ពីការវិលត្រឡប់របស់គាត់ ហើយត្រូវបានបញ្ជូនទៅដាក់ឱ្យនៅដោយឡែក នៅថ្ងៃទី ៣ ខែឧសភា, បុគ្គលិកពេទ្យបានយកសំណាករបស់គាត់ សម្រាប់ការធ្វើតេស្តរកមេរោគ Covid-19 ជាលើកដំបូងហើយលទ្ធផលបានត្រឡប់មកវិញ អវិជ្ជមាន។

កាលពីថ្ងៃសុក្រ គាត់បានយកសំណាករបស់គាត់ជាលើកទីពីរ ហើយលទ្ធផលបានបង្ហាញថាគាត់វិជ្ជមាននៃវីរុសនេះ។ បច្ចុប្បន្នគាត់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យទូទៅតាយនិញ។

មន្ត្រីសុខាភិបាលបាននិយាយថាមនុស្សចំនួន១៧នាក់ ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយគាត់ត្រូវបានគេដាក់ឱ្យនៅដាច់ឆ្ងាយនៅតាមមូលដ្ឋានសុខាភិបាលក្នុងស្រុក។

គួរបញ្ជាក់ថា ប្រទេសវៀតណាម បានបិទព្រំដែនជាមួយប្រទេសជិតខាងនៅភាគនិរតីប្រទេសកម្ពុជា ហើយបានផ្អាកការចេញចូល ក៏ដូចជាសកម្មភាពឆ្លងកាត់ព្រំដែនទាំងអស់ចាប់តាំងពីខែមេសា​ ៕