បន្ទាយ​មាន​ជ័យ​ ៖​ ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​១៥​គ្រាប់ ​បានរាយការណ៍ប្រាប់​អាជ្ញា​ធរ និងបន្តទៅ​​អង្គភាព​បោស​ស​ម្អា​តិ​មីន​ ហេ​ឡូ​ត្រា​ស្ត ​ដើម្បី​នាំ​ទៅ​កម្ទេច​ចោល​ ។​

ហេតុការណ៍ប្រទះឃើញនេះកាលពី​ព្រឹក​ថ្ងៃ​ទី​១១ ឧសភា ​២០២០ ​នៅ​ព្រំដែន​កម្ពុជា​-ថៃ​ ស្ថិត​ក្នុងភូមិ​អូរ​កំបុត ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ឯក ​ឡុ​ង ​សំណាង​ មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​លេខ​៨០៧ ​បានឱ្យ​ដឹង​ថា​ ​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ​ ជុំ ​រស្មី ​អាយុ​៥៣​ឆ្នាំ ​រស់នៅ​ភូមិ​អូរ​កំបុត ​ឃុំ​គោក​រមៀត ​ស្រុក​ថ្មពួក ​បាន​ភ្ជួរ​ដី​ធ្វើ​ចម្ការ ​ហើយ​ប្រទះ​ឃើញ​គ្រាប់​មីន​ចំនួន​១៥​គ្រាប់​ ដែលបន្សល់​ទុក​តាំងពី​សម័យ​សង្គ្រាម​ បាន​រាយការណ៍​មក​កម្លាំង​នគរបាល​ការពារ​ព្រំដែន​ប៉ុស្តិ៍​អូរ​កំបុត ​ចុះ​ទៅ​ពិនិត្យ​ជាក់ស្តែង​ ហើយ​ក៏​បាន​ប្រគល់​ទទួល​គ្រាប់​មីន​ទាំងនោះ​ ដើម្បី​យក​ទៅ​កម្ទេច​ចោល​ ៕