ភ្នំពេញ៖ ឆេមពានអាយស៍នៅតែបន្តចែករង្វាន់ម៉ូតូZoomerX និង លុយសុទ្ធ ឥតឈប់ឈរគ្រប់កាលៈទេសៈ គឺ ជាការអះអាងរបស់តំណាងក្រុមហ៊ុន។ នៅថ្ងៃអាទិត្យ ទី១៩ ខែមេសា ឆ្នាំ២០២០នេះ ក្រុមការងារ ភេសជ្ជៈប៉ូវកម្លាំង ឆេមពានអាយស៍ បន្តប្រគល់ រង្វាន់ម៉ូតូZoomerXស៊េរីថ្មី១គ្រឿង លុយសុទ្ធ៤០០០ដុល្លារ និងភេសជ្ជៈប៉ូវកម្លាំងឆេមពានអាយស៍ចំនួន 50កេស ដល់អ្នកឈ្នះរង្វាន់៥នាក់ទៀត មកពីខេត្តសៀមរាប។

អ្នកញ៉ាំភេសជ្ជៈប៉ូវកម្លាំងឆេមពានអាយស៍ ដែលមានសំណាងឈ្នះរង្វាន់ម៉ូតូZoomerX ពេលនេះមានឈ្មោះ គាន គឹមលី ភេទស្រី អាយុ៣៦ឆ្នាំ មកពីស្រុកសូត្រនិគម ខេត្តសៀមរាប។ បងស្រីគឹមលី ថាឆេមពានអាយស៍មានរសជាតិឆ្ងាញ់ ហិរ ញាំទៅត្រជាក់បំពង់ក និងមានកម្លាំង។

ចំណែកអ្នកញ៉ាំភេសជ្ជៈប៉ូវកម្លាំងឆេមពានអាយស៍ ដែលមានសំណាងឈ្នះរង្វាន់ ជាលុយ១០០០ដុល្លារៗ នៅថ្ងៃនេះមានចំនួន៤នាក់ គឺ៖ ១.ឈ្មោះ ជិន វណ្ណា ត្រូវរង្វាន់នៅស្រុកស្វាយលើ ខេត្តសៀមរាប ២.ឈ្មោះ ហៅ រី ត្រូវរង្វាន់នៅស្រុកសូត្រនិគម ខេត្តសៀមរាប ៣.ឈ្មោះ នេត ចាន់ថា ត្រូវរង្វាន់នៅភ្នំពេញ ៤.ឈ្មោះ យ៉ែម សុខុម ត្រូវរង្វាន់នៅភ្នំពេញ។

ចំពោះអ្នកលក់ឆេមពានអាយស៍ឱ្យអ្នកត្រូវរង្វាន់ម៉ូតូគឺ បងស្រី អ៊ឹង ឡាយទាង អ្នកលក់ភេសជ្ជៈនៅផ្សារកំពង់ឃ្លាំង ស្រុកសូត្រនិគម ខេត្តសៀមរាប ក៏ទទួលបានកាដូរលើកទឹក ចិត្តនូវភេសជ្ជៈប៉ូវកម្លាំងឆេមពានអាយស៍ ចំនួន៥០កេសផងដែរ។

អ្វីដែលអ្នកសារព័ត៌មានយើងកត់សម្គាល់គឺនៅពេលប្រគល់រង្វាន់នេះ មានការបង្ហាញពីរបៀបអនាម័យនៅក្នុងពេលដែលយើងកំពុងជួបការប្រឈមជាមួយជំងឺឆ្លងកូវីដ១៩ ហើយម្នាក់ៗធ្វើការលាងដៃសម្លាប់មេរោគ វាស់កម្តៅ និងពាក់ម៉ាសការពារគ្រប់ៗគ្នា។

ថ្លែងប្រាប់អ្នកយកព័ត៌មានពេលកំពុងប្រគល់រង្វាន់ លោក នាង វាសនា ជាអ្នកតំណាងក្រុមហ៊ុនឆេមពាន បានបញ្ជាក់ថា នៅពេលដែលពិភពលោកទាំងមូលកំពុងប្រឈមការរាលដាលជំងឺកូវីដ១៩ យើងទាំងអស់គ្នាមានចំណែកចូលរួមជាមួយរាជរដ្ឋាភិបាលដោយការពារខ្លួនតាមរយៈការធ្វើអនាម័យដោយលាងដៃជាមួយសាប៊ូ ឬ អាល់កុល ឬ ជែលអាល់កុល និងត្រូវពាក់ម៉ាសការពារជានិច្ចក្នុងករណីចាំបាច់ចេញទៅក្រៅផ្ទះ។ ចំពោះរង្វាន់សម្រាប់អតិថិជនក៏មានការបន្ថែមកាន់តែច្រើនដែរ ដើម្បីកុំឱ្យអតិថិជនរង់ចាំរង្វាន់យូ ក្រុមហ៊ុនបានរៀបចំប្រគល់ជូនដល់អ្នកមានសំណាងដោយមានវិធីការពារទៅតាមសម័យកាល។