ភ្នំពេញ៖ ស្របពេលប្រទេសច្រើនរួមទាំងកម្ពុជាកំពុងប្រឈមមុខ និងប្រឆាំងជម្ងឺកូវីដ១៩ មនុស្សភាគច្រើនកាត់បន្ថយការចេញក្រៅផ្ទះ និងការជួបជុំ ហើយបុគ្កលិកបានបំពេញការងារតាមប្រពន្ធ័អនលាញ រៀបចំទីតាំងការងាររបស់ខ្លួននៅផ្ទះ។ក្នុងស្ថានភាពនេះដែរជាមួយការព្រួយបារម្ភផ្សេងៗ នៅពេលមានតំរូវការនៃបញ្ហាសុខភាព ពួកគាត់ក៏មានភាពស្ទាក់ស្ទើរពីការមកជួបពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ។

ការធានានូវសុវត្ថិភាព ការរក្សាគំលាត ការអនុវត្តនូវការបង្ការការចំលងរោគជាសាកលតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកឲ្យបានខ្ជាប់ខ្ជួនគឺជាគន្លិះសំខាន់សំរាប់មន្ទីរពេទ្យ ឬគ្លីនិកដែលកំពុងផ្តល់សេវាសុខាភិបាលទាំងសេវាសាធារណៈ និងឯកជន។ ផ្សារភ្ជាប់ជាមួយស្ថានភាព និងទំលាប់ថ្មីនេះ មន្ទីរសម្រាកព្យាបាលវិសារ ដែលជាសេវាកម្មសុខាភិបាលឯកជនផ្តោតការផ្តល់សេវាដល់គេហដ្ឋាន ក៌បានបង្កើតសេវាថ្មីមួយទៀតបន្ថែមគឺសេវាកម្មពិគ្រោះប្រឹក្សាយោបល់តាមប្រព័ន្ធ Telemedicine។

លោកវេជ្ជបណ្ឌិត សួន សាមិត្ត ទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់នៃមន្ទីរសម្រាកព្យាបាលវិសារក៌បានបញ្ជាក់ផងដែរថា សេវាកម្មតាមប្រព័ន្ធ Telemedicine ឫហៅថា ការពិគ្រោះយោបល់អនលាញ (Online Consultation) មួយនេះមានបំណងធំ២ គឺទីមួយចូលរួមដោះស្រាយបញ្ហាសុខភាពកំរិតដំបូងរបស់អតិថិជន/អ្នកជំងឺដោយមិនចាំបាច់ចំណាយពេលធ្វើដំណើរ កាត់បន្ថយក្តីបារម្ភពីការជួបផ្ទាល់ បង្កើនសុវត្ថិភាពពីការឆ្លងជំងឺកូវិដ១៩ទាំងអតិថិជន និងអ្នកផ្តល់សេវាកម្ម។ បំណងធំទី២គឺមន្ទីរសម្រាកព្យាបាលវិសារបានប្រើប្រាស់សេវាកម្មមួយនេះដើម្បីរក្សាទំនាក់ទំនងអតិថិជន/អ្នកជំងឺរបស់ខ្លួនអោយមានទំនុកចិត្តដូចមានសមាជិកគ្រួសារជាគ្រូពេទ្យនៅផ្ទះជាមួយហើយអាចណាត់ជួបពេលណាក៌បាន ដូចនេះអតិថិជនអាចធ្វើការសម្រេចចិត្តទាន់ពេលវេលាពីបញ្ហាសុខភាពរបស់ខ្លួន និងក្រុមគ្រួសារ។ ជាមួយសេវាកម្មថ្មីនេះ មន្ទីរសម្រាកព្យាបាលវិសារបានរៀបចំវេជ្ជបណ្ឌិតទូទៅ និងឯកទេសអមជាមួយក្រុមការងារដែលមានជំនាញ និងបទពិសោធន៌ ហើយក៌បានផ្តល់ភាពងាយស្រួល និងបត់បែនដល់អតិថិជន/អ្នកជំងឺដោយអាចជ្រើសរើសចុះឈ្មោះក្លាយជាសមាជិកប្រចាំហើយមានវេជ្ជបណ្ឌិតប្រចាំគ្រួសារ ឫគ្រាន់តែប្រើសេវាកម្មតាមតំរូវការម្តងម្តាលក៌បាន។

វិធីងាយៗនៅពេលអ្នកមានបញ្ហាសុខភាព អ្នកគ្រាន់តែទំនាក់ទំនងមកធ្វើការណាត់ជួបជាមួយវេជ្ជបណ្ឌិតវិសារ ហើយក្រុមការងារនិងតភ្ជាប់អ្នកតាមកម្មវិធី Zoom ដើម្បីអាចពិគ្រោះ ប្រឹក្សា និងទទួលការព្យាបាលជាមួយវេជ្ជបណ្ឌិតជំនាញរបស់វិសារ ព្រមទាំងមានការដឹកជញ្ជូនថ្នាំដល់គេហដ្ឋានដោយឥតគិតថ្លៃ។ លើសពីនេះវេជ្ជបណ្ឌិតវិសារ ក៏អាចចុះទៅពិនិត្យជំងឺផ្ទាល់ដល់គេហដ្ឋានរបស់លោកអ្នកក្នុងករណីចាំបាច់ផងដែរ។
ចង់ជ្រាបច្បាស់លោកអ្នកអាចទស្សនាវីដេអូខាងក្រោមបាន៖