រាជធានី​ភ្នំពេញ​ ​ថ្ងៃ​ទី​ ២០​ ខែមេសា ឆ្នាំ​ ២០២០​:​ ថ្ងៃនេះ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនូវ «​អត្ថប្រយោជន៍បន្ថែម​ មេនូឡាយហ្វ៍ មេឌីខាស​» ដែលជាដំណោះស្រាយធានារ៉ាប់រងដំបូង និងតែមួយគត់ក្នុងប្រទេសកម្ពុជាដែលផ្តល់ជូននូវអត្ថប្រយោជន៍ជាទឹកប្រាក់​ថេរប្រចាំថ្ងៃចាប់ពី ១០ ដុល្លារអាមេរិករហូតដល់ ២០០ ដុល្លារអាមេរិកដល់អ្នកត្រូវបានធានារ៉ាប់រងក្នុងអំឡុងពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារជំងឺ​ ឬគ្រោះថ្នាក់។​​​​

នៅថ្ងៃនេះដែរ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ក៏បានដាក់ឲ្យដំណើរការនូវ​ប្រព័ន្ធទាមទារសំណង «EasyClaims» របស់ខ្លួនដែលអនុញ្ញាតឱ្យអតិថិជនដាក់ពាក្យស្នើសុំទាមទារសំណងតាមប្រព័ន្ធអេឡិចត្រូនិកគ្រប់ពេលវេលា គ្រប់ទីកន្លែង​ ​តាម​រយៈ​ទូរស័ព្ទដៃ។​
«​អត្ថប្រយោជន៍បន្ថែម​ មេនូឡាយហ្វ៍ មេឌីខាស»​ ត្រូវបានបង្កើតឡើងដើម្បីជួយសម្រាលបន្ទុកហិរញ្ញវត្ថុរបស់អតិថិជន ​និងជួយពួកគាត់ពីការបាត់បង់ប្រាក់ចំណូលក្នុងអំឡុងពេលពួកគាត់សម្រាកព្យាបាលនៅមន្ទីរពេទ្យ។

លក្ខណៈពិសេសរបស់​អត្ថប្រយោជន៍នេះរួមមាន៖​
អត្ថប្រយោជន៍ជាទឹកប្រាក់ប្រចាំថ្ងៃចាប់ពី ១0 ដុល្លារអាមេរិករហូតដល់ ២00 ដុល្លារអាមេរិកក្នុងមួយថ្ងៃ
អត្ថប្រយោជន៍សម្រាកនៅ ផ្នែកប្រពោធនកម្ម ​(ICU)៖​ ទទួលបានទឹកប្រាក់បន្ថែម ១០០% នៃអត្ថប្រយោជន៍ទឹកប្រាក់ធានារ៉ាប់រងប្រចាំថ្ងៃ
ការស្នាក់នៅមន្ទីរពេទ្យយ៉ាងតិច ៦ ម៉ោងឡើងទៅ និងរហូតដល់ ២០ ថ្ងៃក្នុងការសម្រាកនៅមន្ទីរពេទ្យមួយលើក
អត្ថប្រយោជន៍សម្រាកមន្ទីរពេទ្យប្រចាំថ្ងៃរបស់លោកអ្នកនឹង​មានសុពលភាពភ្លាមៗ បន្ទាប់ពីបណ្ណសន្យារ៉ាបរងត្រូវបានផ្តល់ជូន សម្រាប់​ការ​​សម្រាកនៅ​មន្ទីរពេទ្យដោយសារគ្រោះថ្នាក់ និង បន្ទាប់ពីផុតរយៈពេល ៤៥ ថ្ងៃគិតចាប់ពីថ្ងៃដែលបណ្ណសន្យារ៉ាប់រងត្រូវបានផ្តល់ជូនសម្រាប់ការ​សម្រាក​នៅ​មន្ទីរ​ពេទ្យ​ដោយ​សារជំងឺ
-ការការពារទាំងក្នុង និងក្រៅប្រទេស
-បុព្វលាភធានារ៉ាប់រងមានតម្លៃសមរម្យចាប់ពី ​២៥ ដុល្លារអាមេរិកក្នុង១ឆ្នាំ​ ។

អត្ថប្រយោជន៍បន្ថែមនេះគឺជាដំណោះស្រាយធានារ៉ាប់រងមួយ​ដែលអតិថិជនអាចជ្រើសរើសភ្ជាប់ជាមួយដំណោះស្រាយធានារ៉ាប់រងណាមួយដូចខាងក្រោម៖​
-គម្រោងអនាគតការសិក្សារបស់កូនខ្ញុំជាមួយមេនូឡាយហ្វ៍ (សម្រាប់តែអ្នកបង់ប្រាក់តែប៉ុណ្ណោះ)​ ​ឬ
-គម្រោងមរតកខ្ញុំជាមួយមេនូឡាយហ្វ៍​ ។

លោក​ Justin Helferich​ អគ្គ​នាយក​ប្រតិបត្តិ​ និង​នាយក​ចាត់ការ​ទូទៅ​នៃ​ក្រុមហ៊ុន​ មេ​នូ​ឡាយ​ហ្វ៍​ ខេមបូឌា មានប្រសាសន៍ថា៖ «នៅក្រុមហ៊ុន មេនូឡាយហ្វ៍ យើងមានបេសកកម្មយ៉ាងមុតមាំមួយដើម្បីជួយអតិថិជន​ឲ្យធ្វើការសម្រេចចិត្តកាន់តែងាយស្រួល និងជីវិត​កាន់តែប្រសើរ។​»​ «ចាប់តាំងពីយើងបានឈានចូលក្នុងទីផ្សារកម្ពុជាក្នុងឆ្នាំ ២០១២ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិដំបូងបំផុតមក យើងបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបង្កើតជាដំណោះស្រាយ និងសេវាកម្មដែលឆ្លើយតបទៅនឹងតម្រូវការរបស់ក្រុមគ្រួសារកម្ពុជា» ។

លោកបានបន្ថែមថា៖ «ថ្ងៃនេះយើងមានសេចក្តីសោមនស្សរីករាយក្រៃលែងក្នុងការណែនាំជូននូវដំណោះស្រាយឈានមុខគេមួយទៀតនៅលើទីផ្សារដែលមានឈ្មោះថា «​អត្ថប្រយោជន៍បន្ថែម មេនូឡាយហ្វ៍ មេឌីខាស» ដែលអត្ថប្រយោជន៍នេះនឹងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុប្រចាំថ្ងៃដល់អតិថិជន​ក្នុងពេលសម្រាកនៅមន្ទីរពេទ្យ ហើយអនុញ្ញាតឱ្យពួកគាត់ផ្តោតលើការជាសះស្បើយជាជាងលើការចំណាយ។» លោកបន្តថា៖ «ខ្ញុំក៏មានមោទនភាពផងដែរដែលយើងអាចនាំយកមកក្នុងពេលជាមួយគ្នានូវបទពិសោធន៍នៃការទាមទារសំណងតាមប្រព័ន្ធអេឡិចត្រូនិកដល់អតិថិជន​នៅ​កម្ពុជា។ ការផ្តល់ជូននូវដំណើរការទាមទារសំណងប្រកបដោយសុវត្ថិភាព និងភាពងាយស្រួលដល់អតិថិជន​នេះដើរស្របគ្នាយ៉ាងល្អឥតខ្ចោះទៅនឹងអាទិភាពយុទ្ធសាស្រ្តរបស់យើងក្នុងការក្លាយជាអ្នកដឹកនាំផ្នែកឌីជីថលនៅក្នុងវិស័យធានារ៉ាប់រង» ។

សម្រាប់ព័ត៌​មានលម្អិតអំពី «​អត្ថប្រយោជន៍បន្ថែម មេនូឡាយហ្វ៍ មេឌីខាស» និង​ EasyClaims សូម​ចូល​ទៅ​កាន់​គេហទំព័ររបស់ក្រុមហ៊ុន មេនូឡាយហ្វ៍​ ខេមបូឌា​ https://www.manulife.com.kh/ ​ឬទាក់ទងមកកាន់ ១៨០០​ ២១១​ ២១១ (ទូរស័ព្ទឥតគិតថ្លៃ)​ ៕