ភ្នំពេញ៖ នៅឆ្នាំមុន​ ក្រោយពី realme បានដាក់សម្ពោធនូវ X2 Pro មក One Plus 7T​​ រួមជាមួយនិង iphone 11 Pro ម៉ូឌែលទាំង3 នេះបានទទួលការវាយតម្លៃពីសំណាក់សារព័ត៌មានបច្ចេកវិទ្យាកំពូលប្រចាំប្រទេសអេស៉្បាញ (El androide libre) ថាជាទូរស័ព្ទល្អបំផុតប្រចាំឆ្នាំ ។ ដែលនៅក្នុងពេលនោះ realme X2 Pro បានបំពាក់នូវអេក្រង់កំរិត refresh rate 90Hz និងការសាកថ្មល្បឿនលឿន 50W ត្រូវបានគេទទួលស្គាល់ថាជាស្មាតហ្វូនដែលមានល្បឿនលឿនបំផុត ហើយក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ ។

រីឯទូរស័ព្ទ flagship ដែលបានចាប់ផ្តើមដាក់សម្ភោធថ្មីៗនៅក្នុងឆ្នាំនេះ ​ក៏សុទ្ធតែបានចាប់ផ្តើមជ្រើសយកនូវអេក្រង់ 90Hz ឬក៏ 120Hz ធ្វើជាបច្ចេកវិទ្យាដ៏ចាំបាច់មួយបំពាក់សម្រាប់នៅលើទូរស័ព្ទ flagship ហើយអ្នកប្រើប្រាស់ក៏ចាប់ផ្តើមកាន់តែមានការទាមទារចំពោះកំរិត refresh rate នៃអេក្រង់ផងដែរ។ ប្រសិនបើគ្មានការបង្ហាញខ្លួនរបស់ realme 6 series ទេនោះនឹងមិនមានអ្នកនឹកស្មានដល់ទេថាកំរិតអេក្រង់ refresh rate 90Hz ​នឹងមានធ្វើការបំពាក់នៅលើទូរស័ព្ទកំរិតមធ្យមយ៉ាងលឿនបែបនេះឡើយ ។

បើយោងទៅតាមព័ត៌មានដែលបានអោយដឹងថា realme 6 និង​ realme 6Pro សុទ្ធតែមានបំពាក់នូវអេក្រង់ 90Hz ។ មិនត្រឹមតែអេក្រង់ 90Hz នោះទេ ហើយលើកនេះ realme 6 series ថែមទាំងបានយកនូវកាមេរ៉ា AI ក្រោយ 4 គ្រាប់​ 64MP ធ្វើជាបច្ចេកវិទ្យា​សំខាន់សម្រាប់បំពាក់នៅលើទូរស័ព្ទរបស់ខ្លួនទៀតផង ដូចដែលយើងបានដឹងហើយថា ចំនុចទាំងពីរនេះពិតមែនតែធ្លាប់បានបំពាក់នៅលើ realme X2 Pro ហើយក៏ដោយ ប៉ុន្តែ realme X2 Pro នៅពេលនោះគឹទទួលបានការគាំទ្រនិងការវាយតម្លៃជាទូរស័ព្ទ flagship ដ៏ល្អពីសំណាក់អ្នកប្រើប្រាស់ ។ ហើយលើកនេះ realme បែរជាយកនូវបច្ចេកវិទ្យាទាំងពីរនេះ មកបំពាក់នៅលើទូរស័ព្ទដែលជាម៉ូឌែលពេញនិយមរបស់ខ្លួនវិញម្តង ។

យោងតាមប្រភពព័ត៌មានដែលបានចុះផ្សាយដោយគេហទំព័រនៅក្នុងប្រទេសឥណ្ឌា បានបញ្ជាក់ទៀតដែរថា ក្រៅពីអេក្រង់90Hz និង​កាមេរ៉ាក្រោយ 4​ គ្រាប់​64MP realme 6 series ក៏បានភ្ជាប់មកនូវជាមួយបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 30W មកបំពេញនូវតម្រូវការការសាកថ្មល្បឿនលឿនរបស់លោកអ្នកផងដែរ។​ ជាមួយគ្នានេះដែរ realme 6 និង realme 6Pro ក៏សុទ្ធតែបានប្រើប្រាស់នូវបច្ចេកវិទ្យាកាមេរ៉ាមុខទំលុះអេក្រង់ ដែលជាដំណោះស្រាយដ៏ល្អសម្រាប់ផ្ទៃអេក្រង់នៅក្នុងពេលបច្ចុប្បន្ននេះផងដែរ។

ហើយថ្មីៗនេះដែរ realme 6 series កំពុងមានប្រម៉ូសិនការដាក់ BLIND ORDER ហើយអ្វីដែលប្លែកនោះគឹដែលវាក៏ជាការទស្សន៍ទាយថា realme 6 ពិតជានឹងមានជួរតម្លៃក្រោម 300 ដុល្លារពិតមែនឬទេ? តែប្រសិនបើដូច្នេះមែននោះ realme 6 series នឹងក្លាយជាទូរស័ព្ទកំរិតមធ្យមដែលនៅគួរអោយទន្ទឹមរង់ចាំមួយក្នុងប្រទេសកម្ពុជា ៕