បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថារដ្ឋជាក់លាក់មួយចំនួនដែលមិនសូវជាមានការទទួលរងផលប៉ះពាល់ពីការរាតត្បាតវីរុស Covid-19 អាចនឹងបើកឲ្យមានដំណើរការឡើងវិញសម្រាប់ធ្វើអាជីវកម្មភ្លាមៗនៅថ្ងៃសុក្រនេះ ប្រសិនបើពួកគេបំពេញតាមលក្ខណៈវិនិច្ឆ័យដែលបានកំណត់ដោយសេតវិមាននៅថ្ងៃនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN នាព្រឹកថ្ងៃសុក្រ ទី១៧​ ខែមេសា ឆ្នាំ២០២០នេះ។

លោក ត្រាំ បាននិយាយនៅឯសន្និសីទកាសែតរបស់ក្រុមអ្នកការពារជំងឺឆ្លងថា“ ប្រសិនបើអ្នកក្រឡេកមើលទៅ​​​រដ្ឋ Montana, Wyoming, North Dakota នោះវាការខុសគ្នាខ្លាំងពីការរាតត្បាតវីរុស Covid-19 រវាងទីក្រុង​ New York និងរដ្ឋNew Jersey” ។​ លោកបានបន្តទៀតថា ក៏ព្រោះតែរដ្ឋទាំងអស់នោះមិនមានលក្ខណអ្វីធ្ងន់ធ្ងរគឺវាស្ថិតនៅក្នុងស្ថានការណ៍គ្រប់គ្រងរបស់យើង ដូចនេះហើយការបើករដ្ឋទាំងអស់នោះឲ្យមានដំណើរការវាគឺជារឿងល្អបំផុត។

លោកប្រធានាធិបតីបាននិយាយថា គោលការណ៍សម្រាប់ការគ្រប់គ្រង​ និងការពារជំងឺសង្គមនៅមជ្ឈមណ្ឌលបច្ចុប្បន្ននេះគួរតែមានជាធរមានលុះត្រាតែអភិបាលខេត្តកំណត់ថាវាមានរយៈពេល១៤ថ្ងៃ ជាមួយនឹងចំនួនករណីតិចតួចដើម្បីបំពេញគោលការណ៍ណែនាំថ្មី។ លោកបានមានប្រសាសន៍ថា“ ពួកគេនឹងត្រូវធ្វើឡើងដោយផ្អែកលើអ្វីដែលអភិបាលរដ្ឋចង់ធ្វើតែប៉ុណ្ណោះ” ។

លោក ត្រាំ បាននិយាយថា​​​ រដ្ឋនានាអាចបើកនៅថ្ងៃស្អែកនេះប្រសិនបើពួកគេកំណត់យ៉ាងច្បាស់ថាពួកគេបានឈានដល់សញ្ញាសំគាល់រយៈពេលពីរសប្តាហ៍ដែលអនុញ្ញាតឱ្យពួកគេឈានទៅដំណាក់កាលបន្ទាប់នៃគោលការណ៍ណែនាំថ្មី។

មិនត្រឹមតែប៉ុណ្ណោះ លោក ត្រាំ បានបញ្ជាក់ថា​ រដ្ឋចំនួន២៩ អាចពិចារណាបើកដំណើរការឡើងវិញនៅថ្ងៃខាងមុខឆាប់ៗនេះ ៕