បរទេស៖ ទាហានជើងចាស់នៅក្នុងសម័យសង្គ្រាមអង់គ្លេស វ័យ៩៩ឆ្នាំម្នាក់ បានដើររៃអង្គាសប្រាក់បានជាង១១,៧លានអឺរ៉ូ (១៤,៦ លានដុល្លារ) សម្រាប់យកទៅបរិច្ចាគដល់សេវាសុខភាពជាតិអង់គ្លេស ដែលមូលនិធិនេះធ្វើឡើងក្នុងគោលបំណងប្រយុទ្ធប្រឆាំងការរាតត្បាតពីសំណាក់ Covid-19។ នេះបើយោងតាមការចុះផ្សាដយរបស់សារព័ត៌មាន CNN នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។
https://1.bp.blogspot.com/-OdbxcP5T31Q/XpglyUB6j2I/AAAAAAAAR7g/aTRoXWjAF-8w72QLEjmym72dEqdWO8OXgCLcBGAsYHQ/s1600/%25E1%259E%2584%25E1%259E%259A%25E1%259E%2599%25E1%259F%25A6.JPG

លោកតា Tom Moore​ ដែលនឹងឈានចូលអាយុ១០០ឆ្នាំ​ នៅថ្ងៃទី៣០ ខែមេសានេះ បានចាប់ផ្តើមការប្រកួតប្រជែងកាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន ដើម្បីរៃអង្គាសប្រាក់សម្រាប់ NHS សប្បុរសធម៌រួមគ្នា ដែលថវិកាទាំងអស់នេះនឹងយកទៅជូនមន្ទីរពេទ្យចក្រភពអង់គ្លេស រួមទាំងបុគ្គលិកថែទាំងអ្នកជំងឺស្ម័គ្រចិត្ត និងផ្ដល់ជូនអ្នកជំងឺដែលរងផលប៉ះពាល់ដោយវិបត្ដិនៃមេរោគនេះផងដែរ។

នៅក្នុងលក្ខខណ្ឌនៃការរៃអង្គាសប្រាក់នោះ ដោយលោកតាត្រូវដើរឲ្យបាន១០០ជុំ នៅក្នុងសួនច្បាររបស់គាត់នៅ Yorkshire ភាគខាងជើងនៃប្រទេសអង់គ្លេស ឲ្យបានមុនថ្ងៃខួបកំណើតគម្រប់១០០ឆ្នាំរបស់គាត់​ ដោយការដើររបស់គាត់ត្រូវមានឧបករណ៍ជំនួយពីការដើរ។ ប៉ុន្តែក្នុងរយៈពេល២៤ម៉ោង គាត់បានដើរលើសគោលដៅដែលគេបានកំណត់ កិច្ចខិតខំប្រឹងប្រែងរបស់គាត់បានធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងនៅលើបណ្តាញសង្គមធ្វីតទ័រ ដែលដំបូងគាត់សង្ឃឹមថា​ នឹងរៃអង្គាសប្រាក់បានតិចជាងនេះគឺ១,០០០ផោន (១.២៥០ដុល្លារ) តែប៉ុណ្ណោះ ៕