(ភ្នំពេញ)៖ ថ្ងៃទី១០ ខែមេសា ឆ្នាំ ២០២០៖ ស្ថិតក្នុងស្ថានភាពបច្ចុប្បន្នក្នុងព្រះរាជាណាចក្រកម្ពុជាការបំពេញការងារនៅផ្ទះ ឬក៏ការសិក្សាពីចម្ងាយត្រូវបានអនុវត្តស្ទើរតែទូទាំងប្រទេសទៅហើយ! តែទោះជាបែបនេះកី្តក៏អតិថិជនព្រមទាំងប្រជាជនកម្ពុជានៅតែអាចឱ្យកូនៗបន្តការសិក្សាក៏ដូចជាទទួលបានការកម្សាន្តដ៏រីករាយក្នុងក្រុមគ្រួសារជាមួយនឹងទូរទស្សន៍ដ៏ឆ្លាតវៃ សាមសុង គ្រីស្តាល់ យូអេចឌី ថ្មី (New Samsung Crystal UHD TV) បានផងដែរ!
ទូរទស្សន៍វៃយឆ្លាតម៉ូឌែល សាមសុង គ្រីស្តាល់ យូអេចឌី ( Samsung Crystal UHD TV) បំពាក់មកជាមួយបច្ចេកវិទ្យាថ្មីចុងក្រោយដែលអាចផ្តល់ជូននូវបទពិសោធន៍ថ្មីបានយ៉ាងពិតប្រាកដជាមួយនឹងលក្ខណៈពិសេសៗរបស់ សាមសុង ដែលបានធ្វើការអភិវឌ្ឍន៍ចុងក្រោយដូចជា៖
* Crystal Processor 4K
បច្ចេកវិទ្យានេះបង្ហាញជូននូវចំណីអារម្មណ៍កាន់តែប្លែកជាមួយនឹងរូបភាពកាន់តែលម្អិត កាន់តែច្បាស់ រស់រវើកត្រជាក់ភ្នែកលើសកម្រិតរូបភាព Full HD ដល់ទៅ 4 ដង (4K Resolution) ឯណោះ!!
* Mobile View (Mirroring Screen on TV)
បច្ចេកវិទ្យាថ្មីដ៏ទំនើបអស្ចារ្យបំផុតមួយនេះធ្វើឱ្យលោកអ្នកកាន់តែពេញចិត្តក្នុងការកម្សាន្តលើកញ្ចក់ទូរទស្សន៍ដ៏ធំ និងភ្លឺច្បាស់ត្រជាក់ភ្នែកដោយការភ្ជាប់ពីទូរស័ព្ទរបស់លោកអ្នកទៅ! មានន័យថាលោកអ្នកអាចធ្វើការចែកអេក្រង់លើកញ្ចក់អេក្រង់ទូរទស្សន៍ (Split Screen on TV) ក្នុងពេលតែមួយ! ដូច្នេះលោកអ្នកនឹងមិនខកខានក្នុងការទស្សនាការកម្សាន្តនូវកម្មវិធីនានាដូចជា៖
– ច្រៀងខារ៉ាអូខេកម្សាន្ត ឬមើលភាពយន្តល្បីៗ…ជាដើម
– អាចឆ្លើយតបសារបណ្តាញសង្គមពីកន្លែងធ្វើការ របស់ចៅហ្វានាយ ឬមិត្តភក្តិរបស់លោកអ្នកដែលលោតមកបង្ហាញមកលើអេក្រង់ទូរទស្សន៍បានទាន់ពេលវេលា! ឡូយហ្អេ៎…! ធ្វើការផង សប្បាយផង…បានទាំងសុវត្ថិភាពទៀត! រកឯណាបានទៅ…!!
* របៀបប្រើសំឡេងបញ្ជាលើ YouTube ជាភាសារខ្មែរជាមួយនឹងទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី ( Samsung Crystal UHD TV)
- ភ្ជាប់ទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី ជាមួយនឹងអ៊ិនធឺណេត ឬ (Wi-Fi Connected)
- ជ្រើសរើសកម្មវិធី YouTube
- ជ្រើសរើសយកពាក្យ “LANGUAGE”
- ផ្លាស់ប្តូរយកភាសារ “ខ្មែរ”
- បន្ទាប់មកជ្រើសរើសយកពាក្យ “CONFIRM CHANGE”
- បន្ទាប់មកលោកអ្នកត្រូវជ្រើសរើសយកពាក្យស្វែងរក “Search”
- ជ្រើសរើសយកនិមិត្តសញ្ញា “មាយក្រូហ្វូន”
- រួចចុចប៊ូតុង កណ្តាលនៃតេលាបញ្ជា
- បន្ទាប់មកចុចប៊ូតុង “មាយក្រូហ្វូន” ដែលមាននៅលើ One Remote Control ក្បែរមាត់របស់លោកអ្នកនូវបទចម្រៀងដែលលោកអ្នកចង់ស្តាប់ ឬចង់ច្រៀងជាការស្រេច!
(លោកអ្នកក៏អាច Voice សំឡេងជាភាសារអង់គ្លេសបានផងដែរ)
ឧទាហរណ៍៖ “Samsung Global TV” វានឹងលោតទៅដល់ផ្ទាំងនោះភ្លាម!
ចង់ដឹងទិញមួយទៅ…ហើយសាកល្បងខ្លួនឯងទៅដឹងហើយថាវាពិតជាឡូយយ៉ាងណានោះ!! អ៊ីចឹងមិនបាច់ចំណាយពេលចុចប្រកបអក្សរម្តងមួយៗលើតេលាបញ្ជាទៀតទេ! ជីវិតពិតមានន័យណាស់! លាហើយ ស្ត្រេស (Stress)!! ទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី ( Samsung Crystal UHD TV) ប្រចាំឆ្នាំ ២០២០ ពិតជាអាចបំពេញចិត្តលោកអ្នកបានច្រើនមែនជាពិសេសធ្វើឱ្យការជួបជុំគ្រួសារកាន់តែមានសុភមង្គលបានថែមទៀតផង!
សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់តាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជនតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 !