ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ទី០៧ ខែមេសា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសរកឃើញករណីឆ្លង Covid-19​ ១នាក់ទៀត ដែលជាស្រ្ដីជនជាតិវៀតណាម អាយុ២៧ឆ្នាំ មកពីប្រទេសវៀតណាម ឥឡូវរូបនាងត្រូវបានគេដាក់ឲ្យនៅសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ ជាមួយគ្នានេះដែរក្រសួងក៏បានប្រកាសពីការព្យាបាលជាសះស្បើយចំនួន៥នាក់ទៀត ផងដែរ។

គួរជម្រាបថា បច្ចុប្បន្នកម្ពុជារកឃើញអ្នកឆ្លង Covid-19 សរុបមានចំនួន១១៥នាក់ ដែលក្នុង១១៥នាក់នោះ​ មានអ្នកជាសះស្បើយចំនួន៥៨នាក់ហើយចំពោះអ្នកដែលសម្រាលព្យាបាលនៅមន្ទីរពេទ្យមានចំនួនត្រឹមតែ៥៧នាក់ ប៉ុណ្ណោះ ៕