បរទេស៖ ចំនួនមនុស្សស្លាប់ ដោយសារជំងឺ Covid-19 នៅប្រទេសអេក្វាទ័រ ចេះតែកើនឡើងជាបន្តបន្ទាប់ រហូតធ្វើអាជ្ញាធរ ក្រុង Guayaquil រកមឈូសឈើដាក់សពពលរដ្ឋខ្លួនលែងបាន ក៏ជំរុញឲ្យអ្នកស្រុកប្រើមឈូកេសកាតុងជាជំនួស វិញ។

យោងតាមសារព័ត៌មានក្រៅប្រទេស បានឲ្យដឹងថា អាជ្ញាធរនៅក្រុងកំពង់ផែសមុទ្រប៉ាស៊ីហ្វិកបានបានទទួលអំណោយមឈូសជាកេសកាតុង ចំនួន១០០០ ពីអ្នកផលិតក្នុងស្រុក សម្រាប់ឲ្យទីបញ្ចុះសព ២កន្លែង។

លោក Santiago Olivares អ្នកប្រកបអាជីពរៀបចំពិធីបុណ្យសព បានប្រាប់អ្នកកាសែតថា ក្រុមហ៊ុនរបស់ខ្លួនមិនអាចរកបានមឈូសឈើតាមការស្នើចង់បានរបស់ក្រុមគ្រួសារសពបាននោះទេ។ ជាសេស ក្តារមឈូសក៏ឡើងថ្លៃដែរ ដោយមឈូសដែលថោកបំផុត ក៏មានតម្លៃប្រមាណ ៤០០ដុល្លារដែរ។

សូមបញ្ជាក់ថា កាលពីសប្តាហ៍មុននេះ អ្នកស្រុកបានបង្ហោះនៅលើបណ្តាញផ្សព្វផ្សាយសង្គមបង្ហាញឲ្យឃើញពីសពរដូករណែលនៅតាមដងផ្លូវ ក្នុងទីក្រុងនៃប្រទេសអេក្វាទ័រ ដែលស្លាប់ដោយសារតែជំងឺរាតត្បាតជំងឺកូវីដ-១៩៕