ភ្នំពេញ៖ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញប្រកាសជូនដំណឹងដ៏សែនរីករាយមួយដល់ប្រជាពលរដ្ឋបន្តទៀតហើយ គឺថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយរហូតដល់ ០៣នាក់ថ្មីទៀតហើយ ធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើងរហូតដល់៥៣នាក់ ហើយពិសេសបំផុតនោះគឺគ្មានអ្នកឆ្លងជំងឺកូវីដថ្មីទេ។

នៅក្នុងករណីជាសះស្បើយ៣នាក់នោះមានដូចជា បុរសជនជាតិម៉ាឡេស៊ី អាយុ៣៩ឆ្នាំ អាយុ២៦ឆ្នាំ និងបុរសជនជាតិម៉ាឡេស៊ី អាយុ៤០ឆ្នាំ ដែលត្រឡប់មកពីធ្វើបុណ្យសាសនា នៅស្រុកកងមាស ខេត្តកំពង់ចាម។ ហើយបច្ចុប្បន្ននេះពួកគេត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅវិញរៀងៗខ្លួន។

ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន៦១នាក់ នៃអ្នកឆ្លងសរុប១១៤នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ ៕