ភ្នំពេញ៖ ថ្មីៗនេះយើងឃើញមានសកម្មភាពល្អៗរបស់សិល្បករ សិល្បការិនីជាច្រើនដួង បានបង្ហាញពីវិធីសាស្ត្រនៃការថែទាំសុខភាព ដើម្បីការពារពីជំងឺមួយនេះ។ ក្នុងនោះដែរ សិល្បករសិល្បការិនី ក៏បានបរិច្ចាគជាថវិកា ដើម្បីជួយទប់ស្កាត់ជំងឺ Covid-19 បើទោះបីតិចក្ដីច្រើនក្ដី នេះគឺជាទឹកចិត្តដ៏ល្អ សម្រាប់ការសម្រួលទៅដល់ការចំណាយរ​បស់ប្រទេសជាតិ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺដ៏កាចសាហាវមួយនេះ។

https://1.bp.blogspot.com/-D7M3bP9W2n4/XnmxOS9g8qI/AAAAAAAARE0/KBARDmHs-HM4PDMHT-ufaAjVZ2ObxGEUwCLcBGAsYHQ/s1600/fewgergrte.JPG
យ៉ាងណាមិញយោងតាមការបង្ហោះសារព្រមទាំងរូបភាពប៉ុន្មានសន្លឹករបស់លោក ហេង ឡុង នៅលើបណ្ដាញសង្គមហ្វេសប៊ុកបានសរសេររៀបរាប់ថា៖«រូបសម្បត្តិស្អាត ច្រៀងពិរោះ ចិត្តមនុស្សធម៌ ស្រលាញ់គាត់អត់?  សូមគោរពអរគុណដល់តារាចម្រៀងកញ្ញា សុខ ពិសី ដែលបានបរិច្ចាគទឹកប្រាក់ 2,000ដុល្លា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺCOVID-19 តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕