ផ្លែស្វាយជាផ្លែឈើដែលមានប្រជាប្រិយភាពណាស់សម្រាប់កុមារ។ផ្លែស្វាយភាគច្រើនមាននៅតំបន់អាស៊ីហើយពួកវាត្រូវបានគេដាំដុះពេញពិភពលោក។ប្រទេសឥណ្ឌានិងភូមាជាប្រទេសដែលនាំចេញស្វាយច្រើនជាងគេ។ដូច្នេះប្រសិនបើអ្នកដាក់បញ្ចូលស្វាយក្នុងរបបអាហារកុមារគឺល្អណាស់ព្រោះវាមានសារៈធាតុចិញ្ចឹមដ៏សំខាន់ដែលជួយជម្រុញសុខភាពកុមារមានភាពសុាំ។

ខាងក្រោមនេះជាអត្ថប្រយោជន៍របស់ផ្លែស្វាយចំពោះកុមារ៖
១.ជួយឲ្យចក្ខុវិស័យមានភាពប្រសើរឡើង៖វីតាមីនAគឺសំខាន់ណាស់សម្រាប់សុខភាពភ្នែក។ដូច្នេះការញាំផ្លែស្វាយជួយការពារនិងកាត់បន្ថយហានិភ័យនៃជម្ងឺខ្វាក់បាន។
២.ជួយជម្រុញការរំលាយអាហារ៖ការញាំផ្លែស្វាយជួយឲ្យក្រពះកុមារមានភាពធូស្បើយនិងកាត់បន្ថយហានិភ័យនៃជាតិអាស៊ីត។
៣.ជួយជម្រុញដល់ការចងចាំ៖ផ្លែស្វាយជាប្រភពដែលសម្បូរទៅដោយអាស៊ីតគ្លូតាមីន(glutamine)។អាស៊ីតគ្លូតាមីនជួយជម្រុញដល់តួនាទីខួរក្បាលនិងធ្វើឲ្យការចងចាំមានភាពប្រសើរឡើង។
៤.ជម្រុញសុខភាពស្បែក៖ផ្លែស្វាយជួយឲ្យស្បែកកុមារមានសុខភាពល្អនិងជួយបិតរន្ធញើសកាត់បន្ថយស្នាមជាំ។
៥.ជួយការពារជម្ងឺមហារីក៖ផ្លែស្វាយសម្បូរសារជាតិផិចទីន(pectin)និងជាតិសសៃដែលជួយកាត់បន្ថយនៃការវិវត្តន៍ជម្ងឺមហារីក។
៦.ជួយព្យាបាលភាពស្លេកស្លាំង៖ជាតិដែកក្នុងផ្លែស្វាយជួយព្យាបាលភាពស្លេកស្លាំងដល់កុមារ។វាជួយជម្រុញដល់កោសិកាឈាមក្រហមនិងការពារផលប៉ះពាល់អវិជ្ជមាននៃភាពស្លេកស្លាំង។
៧.ជួយលើកកម្ពស់ការឡើងទំងន់៖ផ្លែស្វាយត្រឹមតែ១៥០ក្រាមអាចផ្ដល់ឲ្យកូនអ្នកចំនួន៨០កាឡូរីដែលធ្វើឲ្យរាងកាយស្រូបយកនិងបង្កើនទម្ងន់យ៉ាងងាយ។
ប្រភព៖Momjunction