ភ្នំពេញ៖ ទោះជាការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ចាប់ពីម៉ោង ២៣:០០ រហូតដល់ម៉ោង ២:៣០នាទី រំលងអាធ្រាត្រយ៉ាងណាក៏ដោយ ដោយការយកចិត្តទុកដាក់ និងដេីម្បីលេីកទឹកចិត្តដល់កងកម្លាំង ក៏ដូចជាដេីម្បីចុះត្រួតពិនិត្យផ្ទាល់នូវការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅយប់ថ្ងៃដំបូង ថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អញ្ជេីញចុះត្រួតពិនិត្យតាមគោលដៅជាច្រេីនចាប់ពីម៉ោង ២៣:០០ រហូតដល់ម៉ោង ២:០០ នាទី រំលងអធ្រាត្រ ។ ក្នុងឱកាសនោះឯកឧត្តមស្នងការក៏បាននាំយកនូវអាហារសម្រន់ និងទឹក ដេីម្បីផ្តល់ជូនកម្លាំងគ្រប់គោលដៅផងដែរ ។
សូមចូលរួមគោរពច្បាប់ចរាចរណ៍អោយបានគ្រប់ៗគ្នា
បេីស្រវឹង សូមកុំបេីកបរ !!!