រាជធានីភ្នំពេញ ៖ ស្របពេលដែលវីរុសកូរ៉ូណា (covid-19) កំពុងឆ្លងរាតត្បាតនៅពេសពេញពិភពលោក ហើយថ្មីៗនេះ បានឆ្លងដល់បុរសខ្មែរនៅខេត្តសៀមរាប ១ករណី បានធ្វើឲ្យជនឆ្លៀតឱកាសមួយចំនួន បានដំឡើងថ្លៃម៉ាស់កប់ពពក សូម្បីតែម៉ាស់ដែលធ្លាប់លក់២តម្លៃ៥០០រៀល ក៏លក់ឡើងថ្លៃមួយ ៤ពាន់រៀលដែរ ធ្វើឲ្យមហាជនគក់ទ្រូងលាន់មាត់ហួសចិត្តគ្រប់គ្នា។

តែយ៉ាងណា ការលើកឡើងរឿងតម្លៃម៉ាស់ខាងលើនេះ មិនអាយវាយតម្លៃជារួមបានទេ ព្រោះនៅកន្លែងខ្លះ គឺនៅលក់រក្សាតម្លៃដដែល និងអាជីវករមានចិត្តបុណ្យខ្លះទៀត បានប្រកាសតាមហ្វេសប៊ុកចែកម៉ាស់ជូនអ្នកគ្មានលទ្ធភាពទិញពាក់ ដោយឥតគិតថ្លៃទៀតផង។

ជាក់ស្តែង មានគណនីហ្វេសប៊ុក Moon Moon Online Shop បានបង្ហោះរូបម៉ាស់ កាលពីរសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ ភ្ជាប់ជាមួយសំណេរថា « យល់អារម្មណ៍នៅពេលដែលម៉ាសឡើងថ្លៃ ដែលបងៗខ្លះ គាត់មិនមានលទ្ធភាពទិញ តោះចែកម៉ាសជូនFree នៅតូបម៉ាក់វួចអ៊ី 481Co អូឡាំពិក ច្រកទ្វារលេខ២» ៕