រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី០៩ ខែមីនានេះ សម្ដេច ហ៊ុន សែន បានបានជំ​រុញឱ្យ​ពលរដ្ឋ​ប្រើប្រាស់​ក្រមា ជំនួស​ឱ្យ​ការពាក់​ម៉ាស់ ដើម្បី​ប្រឆាំងនឹង​ការ​ឈ្មួញ ដែល​ឆ្លៀតឱកាស​លក់​ម៉ាស់​ឡើងថ្លៃ ជាមួយគ្នានេះដែរ ក្រោយពេលដែលសម្ដេច អំពាវនាវឲ្យធ្វើបែបនេះហើយស្រាប់តែលោក ក្រុស សារ៉ាត់  ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានយកក្រមាឲ្យក្រុមគ្រូពេទ្យចងឃ្លុំច្រមុះដើម្បីការពារវីរុស COVID-19 ក៏ដូចជាធ្វើជាគម្រូដល់ប្រជាពលរដ្ឋឲ្យបានដឹងថាក្រៅពីម៉ាសក៏យើងអាប្រើប្រាស់ក្រមាបានដែរ។

យ៉ាងណាមិញយោងតាមគណនីហ្វេសប៊ុកលោកបានសរសេររៀបរាប់ថា៖ « ប្រសិនបើម៉ាស់ឡើងថ្លៃ យើងអាចប្រើក្រម៉ា តែក្នុងមន្ទីរពេទ្យយើងមិនខ្វះម៉ាស់ប្រើទេ។ អ្នកធុរៈកិច្ចម៉ាស់ កុំបារម្ភអីពេក បើគេប្រើក្រម៉ា ហើយបោកទឹកសាប៊ូ ហាលថ្ងៃ១ថ្ងៃ២.៣ដងនោះអាចមានសុវត្ថិភាព ការពារបានល្អដែរ។ បើចង់ឲ្យគេប្រើម៉ាស់ សូមលក់ម៉ាស់ចុះថោកៗមកវិញ។ សូម អរគុណ!» ៕

https://1.bp.blogspot.com/-WdytS2f5jQ4/XmYg6nC5bVI/AAAAAAAAP38/75Su1DJHY68WlKx5QS2ybibzYiv3DjiqQCLcBGAsYHQ/s1600/%25E1%259E%2584%25E1%259E%259A%25E1%259E%258F%25E1%259E%2599.JPG