រាជធានីភ្នំពេញ៖ បុរសម្នាក់ បានមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វា តែមិនស្លាប់ ដោយសារបុរសរូបនោះ ចេះហែលទឹក ហើយបានព្យាយាមហែលមកតោងនឹងជើងស្ពាន។ ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលវេលាម៉ោង១១ និង២០នាទីព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នំា២០២០ នៅចំណុចលើស្ពានជ្រោយចង្វាថ្មី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

បុរសដែលមកលោតសម្លាប់ខ្លួនលើស្ពានជ្រោយចង្វា តែមិនស្លាប់នេះ មានឈ្មោះសុផល អាយុ៣៦ឆ្នាំ ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា គេបានឃើញបុរសខាងលើដើរថ្មើរជើងលើស្ពានជ្រោយចង្វាពីទិសខាងលិចឆ្ពោះមកខាងកើត ខណៈមកដល់ពាក់កណ្ដាលស្ពាន ក៏បានឡើងទៅលើបង្កាន់ដៃស្ពាន រួចហក់លោតចូលទៅក្នុងទឹកលិចមួយសន្ទុះ ស្រាប់តែអណ្ដែតឡើងវិញ ដោយសារតែគាត់ចេះហែលទឹក ទើបព្យាយាមហែលមកតោងសសរស្ពាន។

ក្រោយកើតហេតុ សមត្ថកិច្ចយាមប្រចាំគោលដៅចេញអូប័រជួយស្រង់ឡើងគោក ប្រជាពរដ្ឋបានជួយធ្វើចលនារហូតបានស្រួលខ្លួន ហើយក៏បានឡើងជិះកង់បីត្រឡប់ទៅផ្ទះវិញបាត់ទៅ៕
សូមប្រិយមិត្តអញ្ជើញទស្សនាវីដេអូបុរសលោតទឹកសម្លាប់ខ្លួន ដូចខាងក្រោម៖

https://www.facebook.com/so.kun.31521301/videos/514422829457679/