ខេត្តពោធិ៍សាត់៖ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើជាផ្លូវការនូវផ្លូវជាតិលេខ៥៥ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៥ ក្នុងទីរួមខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ព្រំដែនថ្មដា ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ និងពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិ១០ តភ្ជាប់ពីសំឡូត ទៅខេត្តកោះកុង ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ សម្តេចហ៊ុន សែននឹងទៅសួរសុខទុក្ខបុរសខ្មែរ ដែលផ្ទុកវីរុសCOVID-19 នៅខេត្តសៀមរាប។

សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា ដំណើរទៅសួរសុខទុក្ខបុរសជនជាតិខ្មែរនោះ គឺដើម្បីបំបាត់ភាពភ័យខ្លាចរបស់ពលរដ្ឋ។ ជាមួយគ្នាដែរ សម្ដេចក៏បានអំពាវនាវឱ្យពលរដ្ឋទាំងអស់ កុំឱ្យមានការភ័យខ្លាច ចំពោះបញ្ហាវីរុសCOVID-19នេះ ប៉ុន្តែត្រូវរួមគ្នាទប់ស្កាត់ និងដោះស្រាយបញ្ហានេះ។ តែហាមពលរដ្ឋមិនឱ្យយកបញ្ហាវីរុស COVID-19 ទៅផ្សព្វផ្សាយបំពុលផងដែរ។ ពលរដ្ឋត្រូវតែជឿជាក់លើប្រព័ន្ធសុខាភិបាលកម្ពុជា។