យ៉ាងហោចណាស់មនុស្ស៤នាក់ស្លាប់និង៥នាក់រងរបួសធ្ងន់ ក្នុងចំណោមមនុស្ស៣៨នាក់ដែលត្រូវបានជួយសង្គ្រោះខណៈមនុស្ស២៩នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។ ចំនួនមនុស្សសរុបត្រូវបានគេរាយការណ៍ថាមានចំនួន៧១នាក់ឯសារព័ត៌មានខ្លះថា ៦៧នាក់កំពុងស្នាក់នៅក្នុងអគារនេះ។


ហេតុការណ៍បាក់រលំសណ្ឋាគារXinjia hotel នៅក្នុងខេត្តQuanzhou ប្រទេសចិនបានកើតឡើងតាំងពីថ្ងៃរាត្រីថ្ងៃសៅរ៍ទី ៧ មីនា ២០២០។ នេះបើយោងតាមប្រភពព័ត៌រដ្ឋចិនស៊ីនហួចេញផ្សាយកាលពីថ្ងៃអាទិត្យនេះ។
ប្រភពព័ត៌មានខាងលើនោះបានអោយដឹងទៀតថា សណ្ឋាគារនេះ មាន៨០បន្ទប់ត្រូវបានប្រើប្រាស់ជាកន្លែងសម្រាប់ដាក់អ្នកជំងឺCovid-19 ។
ក្រោយកើតហេតុ បុគ្គលិកសង្គ្រោះ៧០០នាក់ រថយន្តពន្លត់អគ្គិភ័យ៦៧គ្រឿងនិងរថយន្តសង្គ្រោះបន្ទាន់៣៦គ្រឿងកំពុងនៅកន្លែងកើតហេតុ។

តាមពិតទៅសណ្ឋាគារនេះទើបតែសាងសង់និងដាក់អោយប្រើប្រាស់បានតែ២ឆ្នាំប៉ុណ្ណោះ។ការបាក់រលំអគារ វាមិនមែនជារឿងចម្លែកនោះទេនៅក្នុងប្រទេសចិនដែលតែងតែមានករណីបែបនេះកើតឡើងជាញឹកញាប់។គេនៅចាំបានថា កាលពីឆ្នាំទៅមិញក៏មានមនុស្ស១០នាក់ស្លាប់ដោយសារបាក់អគារពាណិជ្ជកម្មនៅទីក្រុងសៀងហៃនិងកាលពីឆ្នាំ ២០១៦ មនុស្ស២០នាក់ស្លាប់នៅទីក្រុងWenzhou៕by kbn007